ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមប្រឆាំងអោយភ្លឺភ្នែកថា៖ ! ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ បានបង្ហោះសារយ៉ាងខ្លី ក្នុងន័យក្បតអោយក្រុមប្រឆាំងដឹង អ្វីជាការពិត សម្រាប់ប្រសាសន៍អ្វីដែលសម្តេចថាហើយ គឺត្រូវធ្វើអោយបាន ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)។»

សម្តេចថ្លែងទៀតថា ៖ ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ 

សម្តេចបញ្ជាក់ថា ៖ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង៣៨ឆ្នាំ ឬជាង៤៤ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ។

សម្តេចតេជោសូម ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួល នាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូបខ្ញុំកាលពីឆ្នាំកន្លងទៅ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖