ព័ត៌មានទាន់ហេតុការណ៍៖

ភាពអស្ចារ្យនៃមហាបុព្វបុរសខ្មែរ ដែលបានសាងសង់ប្រាសាទអង្គរវត្ត ១ឆ្នាំមាន២ដង ដែលព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត (ប្រាសាទអង្គរតូច)

ចែករំលែក៖

ភ្នំពេញ ៖ ភាពអស្ចារ្យនៃមហាបុព្វបុរសខ្មែរ ដែលបានសាងសង់ប្រាសាទអង្គរវត្ត ១ឆ្នាំមាន២ដង ដែលព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត (ប្រាសាទអង្គរតូច) ។ អច្ឆរិយភាពនេះ បានល្បីដ៏រន្ទឺសុះសាយ លើពិភពលោក ដែលបុព្វបុរសជំនាន់មុនៗ បានបន្សល់ទុកនូវ ស្នាដៃ រស់រវើក ជាអមតៈ ដល់បច្ចុប្បន្ន ហើយសម្រាប់២ថ្ងៃនេះ ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត (ប្រាសាទអង្គរតូច) ។

ព្រឹកមុិញ ! ក៏មានបាតុភូតកម្រ ថ្ងៃសមរាត្រី ឬថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រងចាំទស្សនាយ៉ាងច្រើន ហើយថ្ងៃនេះ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏បានបង្ហោះ នូវរូបភាព អស្ចារ្យនេះដដែល មិនខុសអីការជូនដំណឹង របស់ក្រសួងទេសចរណ៍ឡើយ។ 

រូបភាពនៅប្រាសាទអង្គរវត្ត កាលព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រងចាំទស្សនា បាតុភូតកម្រ ថ្ងៃសមរាត្រី ឬថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ដែលមួយឆ្នាំមានតែ២ដងទេ យ៉ាងច្រើនកុះករ ហាក់ដូចជាអច្ឆរិយៈបំផុត លើទឹកដីអង្គរ ដ៏បវរផូរផង់របស់ជាតិខ្មែរ ។ នៅថ្ងៃនេះក៏មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដ៏ច្រើនថែមទៀត។ 

សូមបញ្ជាក់ថា : ពាក់ព័ន្ធករណីមានបាតុភូតកម្រ ថ្ងៃ២០ សមរាត្រី ឬថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ កាលពីថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានចេញ

សេចក្ដីជូនដំណឹង ស្ដីពី ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង០៥:០០នាទី ដល់ម៉ោង ០៧:០០នាទីព្រឹក។

ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ ដែលស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ។ “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor តែងតែ កើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ ជាក់ស្ដែងក្នុង ឆ្នាំ២០២៣នេះ“ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor លើកទី១ក្នុងខែមឹនា(ដោយព្រះអាទិត្យ រះចំកំពូលប្រាសាទចំតែម្តង) មានអ្នកចូលរួមទស្សនា និងផ្ដិតយករូបភាពដ៏អស្ចារ្យនៃពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើននាក់ផងដែរ ។ សូមគូសបញ្ជាក់ផងដែរថា ព្រះរាជពិធីប្រទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងកំឡុង “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទ អង្គរ Equinox Angkor ផងដែរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ- សម្តេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក “ព្រឹត្តិការណ៍ សមរាស្រ្តនៅប្រាសាទអង្គរ – Equinox Angkor– លើកទី២ ឆ្នាំ២០២៣ នេះ ត្រូវបានគេរំពឹងថានឹងកើតមានឡើងនៅ ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង៥:០០ នាទី ដល់ម៉ោង ៧០០ នាទីព្រឹក៕

ដោយ ៖ សហការី


ចែករំលែក៖