ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបង្រ្កាបទីតាំងបើកហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់

ចែករំលែក៖

   ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោកចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះធ្វើរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្មចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១២នាក់។

    សមត្ថកិច្ចបានឱ្យដឹងថា គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេផ្លូវ៨២ ផ្ទះលេខ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៤នាក់) ក្នុងនោះមានម្ចាស់ទីតាំង១នាក់ នារីបម្រើ៣នាក់និងអ្នកទទួលសេវាកម្មផ្លូវភេទ១នាក់។

   គោលដៅទី២៖ ផ្លូវលេខ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់(នារី ជាអ្នកបម្រើសេវាកម្មផ្លូវភេទ។

   គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបម្រើការសេវាកម្មផ្លូវភេទ ចំនួន៣នាក់។

    វត្ថុតាងចាប់យករួមមាន៖ វត្ថុតាងមួយចំនួនដែលបម្រើសេវាកម្មផ្លូវភេទ។

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរ។ ដោយឡែក នារីបានដែលបម្រើការសេវាកម្មផ្លូវភេទចំនួន៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ 

ដោយ៖ ស សម


ចែករំលែក៖