ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៦៨គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ ខណៈមនុស្សចំនួន ៤នាក់ស្លាប់ និង៩នាក់របួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី២២ ខែកញ្ញាម្សិលមិញនេះ ក្នុងនោះមានម៉ូតូ ៦៦គ្រឿង និងរថយន្ត ០២គ្រឿង។
លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២,១៣៩គ្រឿង ក្នុងនោះមានម៉ូតូ ១,៨០៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៣៤គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងស្រវឹងជាដើម។ ដោយឡែករថយន្តរួមមាន៖ ឆៀក និងល្មើសសញ្ញាជាដើម។
ដោយឡែកសម្រាប់ថ្ងៃទី២២ ខែកញ្ញាម្សិលមិញនេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១២លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៤នាក់ របួសចំនួន ០៩នាក់ (របួសធ្ងន់ចំនួន០៦នាក់)។ រយៈពេល ២២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២២១លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩៧នាក់ របួស ៣៧០នាក់ (របួសធ្ងន់ ១៨១នាក់)។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ៖ សហការី