ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តចុះចាប់និងឃាត់រថយន្តអត់ពន្ធចង្កួតឆ្វេង នៅទូទាំងប្រទេសបានចំនួន៩គ្រឿងបន្ថែមទៀត និងបញ្ជូនទៅរក្សាទុកនៅទីស្នាក់ការគយ ដើម្បីបន្តនីតិវិធី។
សូមជម្រាបជូនថា រថយន្តអត់ពន្ធចង្កូតឆ្វេងចំនួន៩គ្រឿង ដែលមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឃាត់បានទាំងអស់នេះ មានដូចខាងក្រោម៖
1-រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2008 ពាក់ស្លាកលេខ ភ្នំពេញ 2S-7983
2-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2004 ពាក់ស្លាកលេខ ភ្នំពេញ 2AB-7687
3-រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2010 ពាក់ស្លាកលេខ ភ្នំពេញ 2BE-2026
4-រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំ2013 ពាក់ស្លាកលេខ ភ្នំពេញ 2AI-1071
5-រថយន្តម៉ាកLEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2005 ពាក់ស្លាកលេខភ្នំពេញ 2AJ-3316
6-រថយន្តម៉ាក LEXUS RX400h ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ 2AS-9761
7-រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ស ចង្កូតឆ្វេង ឆ្នាំ2008 ពាក់ស្លាកលេខ ភ្នំពេញ 2AC-2088
8-រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំ2007 ពាក់ស្លាកលេខ ភ្នំពេញ 2AO-7746
9-រថយន្តម៉ាក LEXUS RX330ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2005ពណ៌ ស ពាក់ ស្លាកលេខ កណ្តាល 2A-4398។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕
ដោយ៖ សហការី