ព័ត៌មានទាន់ហេតុការណ៍៖

Barcelona វាយបកយកឈ្នះ Celta Vigo ឡើងឈរលេខ១បណ្តោះអាសន្ននៅ La Liga

ចែករំលែក៖

កីឡាករ Joao Cancelo ដណ្តើមបានជ័យជម្នះចុងម៉ោងសម្រាប់ Barcelona ខណៈដែលពួកគេបានត្រលប់ទៅកំពូលតារាង La Liga ជាបណ្តោះអាសន្នជាមួយនឹងការវាយបកយកឈ្នះក្រុមភ្ញៀវ Celta Vigo ក្នុងលទ្ធផល៣ទល់២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កញ្ញានេះ។

ក្រុមភ្ញៀវ Celta Vigo បាននាំមុខក្នុងលទ្ធផល ជាមួយនឹងការនៅសល់នាទីទៀតបញ្ចប់ការប្រកួត បន្ទាប់ពីការស៊ុតបញ្ចូលទីដោយកីឡាករJorgen Strand Larsen និង Tasos Douvikas ប៉ុន្តែ​ក្រុមម្ចាស់ផ្ទះបានព្យាយាមរកបានគ្រាប់បាល់២គ្រាប់តាមស្មើវិញ​ក្នុង​ចន្លោះ​ពេល​តែ​នាទី​ពីខ្សែប្រយុទ្ធ Robert Lewandowski នៅនាទីទី៨១ និងនាទីទី៨៥ បាន​សង្គ្រោះ​ក្តី​សង្ឃឹម​របស់ Barcelona

នៅនាទីទី៨៩ជិតនឹងចប់ការប្រកួតទៅហើយ Cancelo បានរកគ្រាប់បាល់ជ័យជម្នះត្រឡប់មកវិញ នៅពេលដែលកីឡាករ Gavi បញ្ជូនបាល់ឲ្យស៊ុតយ៉ាងល្អ ដោយស៊ុតផុតដៃអ្នកចាំទី Ivan Millar

លទ្ធផលពេលនេះ Barcelona បានឈរនៅលើកំពូលតារាង La Liga បណ្តោះអាសន្នដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងមុនលើក្រុម Girona ដែលទាំង២ក្រុមមាន១៦ពិន្ទុដូចគ្នា

ក្រុម Real Madrid ដែលជាក្រុមកំពុងឈរលេខ អាចត្រឡប់មកឈរលើកំពូលតារាងវិញ និងនាំមុខពិន្ទុលើក្រុម Barcelona និងក្រុម Gironaប្រសិនបើពួកគេយកឈ្នះក្រុមម្ចាស់ផ្ទះ Atletico Madrid ក្នុងការប្រកួត Madrid Derby នៅរាត្រីថ្ងៃអាទិត្យនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖