ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញខណ្ឌឫស្សីកែវសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ករណី ហិង្សាដោយចេតនាមានសា្ថនទម្ងន់ទោស( យកដាវកែច្នៃកាប់ជនរងគ្រោះរបួសធ្ងន់ )

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវ កំលាំងជំនាញខណ្ឌឫស្សីកែវសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវបង្រ្កាបជាក់ស្ដែងករណី ហិង្សាដោយចេតនាមានសា្ថនទម្ងន់ទោស( យកដាវកែច្នៃកាប់ជនរងគ្រោះរបួសធ្ងន់ ) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣និង៤០នាទីទៀបភ្លឺនៅចំណុច ផ្លូវ៧០ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

_ជនរងគ្រោះទី១ឈ្មោះ ណេន លីណា ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរចុងភៅហាង មានទីលំនៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រងរបួសកាប់ត្រូវក្បាលធ្ងន់ធ្ងរ ម្រាមដៃខាងឆ្វេងនិង ត្រូវកដៃខាងសាំ្ត( ធ្ងន់ធ្ងរ ) ។

_ជនរងគ្រោះទី២ឈ្មោះ រុំ រាជ ភេទប្រុស អាយុ ២២ឆាំ្ន មុខរបរចុងភៅហាង មានទីលំនៅបន្ទប់ សងា្កត់ស្រះចក ខណ្ឌដូនពេញ រងបួសត្រូវ ក្បាល(ចំនួន១០ថ្នេរ )។

_ជនរងគ្រោះទី៣ឈ្មោះ ឆាយ សេងហួរ ភេទប្រុស អាយុ ១៨ឆាំ្នមុខរបរចុងភៅហាង មានទីលំនៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ (ពុំរងរបួស)។

 *ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់មាន ៖

១/ជនសង្ស័យឈ្មោះ ទុំ ម៉េងហាក់ ហៅក្រៅ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួនគ្មានសារធាតុញៀន)។

២/ជនសង្ស័យឈ្មោះ ថេត ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួនគ្មានសារធាតុញៀន)។

៣/ជនសង្ស័យឈ្មោះ ហី ភារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះគ្មាន ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរនៅផ្ទះ (គ្មានសារធាតុញៀន)។

៤/ជនសង្ស័យឈ្មោះ សាលះ លីគាត ភេទប្រុស អាយុ១៩ឆ្នាំមុខរបរគ្មាន មានទីលំនៅ ផ្ទះលេខ២០០០៦៣Fភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)។

៥/ជនសង្ស័យឈ្មោះ រេត ហ៊ុយនេ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរ គ្មាន មានទីលំនៅភូមិសត្វ២ ឃុំកៀនស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គ្មានសារធាតុញៀន)។

    *សម្ភារៈដកហូតរួមមាន ៖

-ដាវកែច្នៃ ចំនួន០៣ដើម(របស់ជនសង្ស័យ ។

-ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ស ផ្លាកលេខភ្នំពេញ 1JM-8547(ជារបស់ជនសង្ស័យឈ្មោះថេត ពេជ្យ)

-ម៉ូតូ១គ្រឿងម៉ាកនិច ពណ៍សលាយខៀវ ស្លាកលេខភ្នំពេញ 1BK-9070។

   លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា  នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើជនរងគ្រោះទាំង០៣នាក់ខាងលើជិះម៉ូតូ០១គ្រឿង ម៉ាកសង់ពណ៌ខ្មៅ សា្លកលេខព្រែវែង1D.5255ចេញពីហូបមុីនៅមុខវាំង ហូបរួចក៏ធ្វើដំណើត្រឡប់មកផ្ទះវិញមកដល់រង្វង់គួចកាណុងក៏ជួបក្រុមជនសង្ស័យចំនួន១២នាក់មានរហ័សនាមក្រុមRSK និងBK ជិះម៉ូតូ៦គ្រឿងដេញតាមជនរងគ្រោះពីក្រោយរហូតមកដល់ចំណុចស្តុបផ្លូវ៧០ភូមិចុងខ្សាច់សងា្កត់ទួលសងែ្ក១ជនសង្ស័យក៏ធាក់ម៉ូតូជនរងគ្រោះដួលរួចកាប់ជនរងគ្រោះបណ្ដាលអោយរងរបួសដាច់រយាស់ក្បាល ដៃធ្ងន់ធ្ងរ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងទទួលដំណឹង បានចុះទៅដល់កន្លែងហេតុ ត្រួតពិនិត្យកន្លែងកើតហេតុដកហូតដាវកែច្នៃចំនួន០១ដើមជារបស់ជនសង្ស័យ បន្សល់ទុកនិងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ របស់ជនរងគ្រោះកាប់ខូចខាតហើយសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យពន្លឺ។ ក្រោយទទួលបណ្តឹងនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង១២ និង១០នាទីសមត្ថកិច្ចជំនាញខណ្ឌបានសហការជាមួយកំលាំងព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញយើងបានបើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ដកហូតវត្ថុតាងដាវចំនួន០២ដើមម៉ូតូ១គ្រឿង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២:០០នាទីនិងនៅចំណុចផ្លូវលំ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកជនសង្ស័យចំនួន១០នាក់ទៀតគេចខ្លួនបាត់។លុះដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង១៧:០០នាទីកំលាំងជំនាញខណ្ឌសហការជាមួយកំលាំងសមត្ថកិច្ចការិយាល័យព្រហទណ្ឌកំរិតស្រាលរាជធានីបន្តឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ហី ភារ៉ា នៅចំណុចផ្ទះគ្មានលេខភូមិតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យនិងបានបន្តស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ថែមទៀតឈ្មោះ សាលះ លីគាត ភេទប្រុស អាយុ១៩ឆ្នាំ ឈ្មោះ រេត ហ៊ុយនេ ភេទប្រុស អាយុ១៩ឆ្នាំនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង២២:០០នាទីនៅចំណុចផ្លូវជាតិបេតុងក្រុងបូកគោខេត្តកំពតរួមទាំងមធ្យោបាយម៉ូតូ១គ្រឿងម៉ាកនិចបាននាំយកមកអធិការដ្ឋានខណ្ឌឬស្សីកែវធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី។

  បច្ចុប្បន្នកំលាំងជំនាញខណ្ឌកំពុងស្វែងរកបក្ខពួកបន្ថែមនិងបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖