ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម : 

១- យាយហួរនិងបក្សពួកចង់បួសជាបុព្វជិតហើយ = ព្រោះពួកនេះចង់ជួបជុំគ្នានៅទីវត្តអារ៉ាម។

២- ក្រុមឧទ្ទាមក្រៅច្បាប់ចង់បង្កើតរដ្ឋាភិបាលក្រៅប្រទេស = ចង់បង្កើតៗទៅតែនៅក្រៅប្រទេសរហូតទៅ កុំមកជិតកម្ពុជាឲ្យសោះ បើមកជិតប្រយ័ត្នខ្ញី?

៣- អូស្ត្រាលីប្តេជ្ញាបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីឧត្តមប្រយោជន៍រួមនៃប្រទេសទាំង២ = ទំនាក់ទំនងល្អរវាងកម្ពុជា-អូស្ត្រាលីមិនមែនដោយសារហុងលីមនិងជាយូហ៌នទេ?

៤- តំណាងរាស្ត្រ ឡុង រី លែងជាតំណាងរាស្ត្រទៀតទេ = ត្រូវប្រជាជនដេញក្បាលចោលតាំងពីឆ្នាំ២០១៣មកម៉្លេះ?

៥- ទោះពួកតំណាងរាស្ត្រទាត់ខ្យល់ស្រែកឡាំប៉ាយ៉ាងណាក៏ឥតប្រយោជន៍ដែរ = គ្មាននរណាយកចិត្តទុកដាក់ស្តាប់ពួកវាទេ ព្រោះពួកវាត្រូវគេដេញក្បាលចោលរួចហើយ?

៦- តំណាងរាស្ត្រខ្មែរធ្វើការនៅក្នុងប្រទេសកម្ពុជា = មិនមែនធ្វើការនៅក្រៅប្រទេសហើយចេះតែស្រែកពីក្រៅមកទេ?

៧- ការកាត់ទោសធ្វើតាមផ្លូវច្បាប់កម្ពុជានិងស្របតាមពិរុទ្ធភាពរបស់សាម៉ីជនម្នាក់ៗ = ឯអនុវត្តបានប្ញមិនបានជារឿងដោយឡែកមួយទៀត?

៨- វិទ្យុអាស៊ីសេរីសេរីមិនពិបាកស្វែងរកព័ត៌មានទេ = ព្រោះព័ត៌មានដែលយកមកផ្សាយគឺជាព័ត៌មានប្រឌិតនៅនឹងកន្លែង?

៩- ការអំពាវនាវឲ្យប្រជាពលរដ្ឋទៅបង់ពន្ធ = មិនមែនជាការបង្ខិតបង្ខំទេ តែដើម្បីឲ្យប្រជាពលរដ្ឋភ្ញាក់រលឹកទៅបំពេញកាតព្វកិច្ចរបស់ខ្លួន។

១០- នៅពេលប្រជាពលរដ្ឋជួបការលំបាក = តើប្រទេសធំៗពន្យាពេលប្ញលើកលែងការបង់ពន្ធឬទេ? ៕

ដោយ ៖ សហការី


ចែករំលែក៖