ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីជុំគ្នាផ្ទុះកំហឹងក្លាយជាហិង្សាបណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង៣០នាទី នៅចំណុចសកលវិទ្យាល័យ UME ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់​ដំ​បង ខេត្តបាត់ដំបង មានករណីហិង្សាដោយ ចេតនា មួយបានកើតឡើងបង្កដោយជនសង័្សយឈ្មោះ យឹង អ៊ុង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រែក​ព្រះស្តេច ក្រុងនិងខេត្តបាត់ដំបង បានធ្វើសកម្មភាព​បង្ករបួសស្នាមទៅលើជនរងគ្រោះឈ្មោះ ពៅ វាស​នា ភេទ ប្រុសអាយុ ៣៥ឆ្នាំ របស់នៅភូមិកម្មករ សង្កាត់​ស្វាយ ប៉ោ ក្រុងនិងខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសនៅក្រោមភ្នែកខាងឆ្វេងដេរ២ថ្នេរ,បែកថ្ងាសដេរ៧ថ្នេរ, បែក ក្ក្បាលពីក្រោយដេ៨ថ្នេរនិងបែកក្បាលចំហៀងខាងឆ្វេងដេរ ២ថ្នេរហើយត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។ 

ក្រោយពេលកើតហេតុរួច ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងនិងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បងនិង លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនី​យ៍​ឯ​ក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយខាងលើ បាននាំមក ធ្វើការសាកសួរនៅអ​ធិការដ្ឋាននគរបាលក្រុង ដែលតាមការបញ្ជាក់របស់ជនសង័្សយបានឱ្យដឹងថា ពួកគេគឺជា មនុស្សស្គាល់គ្នា ហើយក្នុងពេលធ្វើ ដំណើររួមគ្នាដោយម៉ូតូចេញពីទីកន្លែងផឹកស៊ីមួយ ដល់ចំណុចខាងលើ ក៏ កើតទំនាស់ពាក្យសំដីជាមួយគ្នារហូតឈានទៅដល់ប្រើអំពើហិង្សានេះឡើង។

ពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួននៅអធិ​ការ​ដ្ឋាននគរបាលក្រុង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុត្តតាមច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖