ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានមកលោតទឹកបញ្ចប់ជីវិតពីលើស្ពានជ្រោយចង្វាដោយសារតូចចិត្តគូសង្សារត្រូវបានគេចូលស្ដីដណ្ដឹង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដោយសារខូចចិត្តនឹងនារីជាគូសង្សារបានយល់ព្រមរៀបការជាមួយប្រុសផ្សេងធ្វើឱ្យរូបគេឈឺចាប់ទ្រាំមិនបានក៏សម្រេចចិត្តមកបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅលើស្ពានជ្រោយចង្វាក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់យុវជននោះបាននិយាយប្រាប់ថា រូបខ្លួនបានស្រឡាញ់គ្នា ជាមួយនារីជាសង្សាររយៈពេលមួយខែមកហើយ ដោយបានសន្យាជាមួយគ្នាថាមិនទៅណាចោលគ្នានោះទេ ប៉ុន្តែនារីជាសង្សារបានផ្លាស់ប្ដូរចិត្តដោយមានបុរសម្នាក់ចូលស្តីដណ្ដឹង ហើយនាងក៏យល់ព្រមរៀបការជាមួយនឹងបុរសម្នាក់នោះទៅវិញ។

ដោយសារតែខ្លួនស្រឡាញ់នាងងប់ងល់ខ្លាំងពេក ទើបទ្រាំមិនបានក៏សម្រេចចិត្តមកលើស្ពានជ្រោយចង្វាដើម្បីលោតទឹកសម្លាប់ខ្លួន ហើយបានសរសេរលិខិតមួយច្បាប់ដើម្បីផ្ញើជូនឱ្យនារីជាសង្សារនោះបានឃើញផងដែរ។

«អូនអ្ហា៎បងប្រាប់អូនថា បងនឹកអូនខ្លាំងណាស់ មិនអាចបំភ្លេចបាន ហើយបងស្រលាញ់អូនខ្លាំងទៀតផង កន្លងមកយើងសន្យាជាមួយគ្នាថា មិនទៅណាចោលគ្នានោះទេ រយៈពេលមួយខែជាង យើងឆ្លងឧបសគ្គច្រើនណាស់។ ប៉ុន្តែឥឡូវនេះអូនមានគេចូលស្តីដណ្តឹងហើយ អូនក៏ព្រមយកគេ បងខលទៅអូនអូនមិនលើក មិនដែលលើកសោះ អូនណាៗ បងសុីធូម្នាក់នេះ អូនថា បើអូនមិនបានបង អូនក៏ព្រមយកគេ។ បងលាអូនរហូតហើយ ជូនពរអូននិងគេស្រលាញ់គ្នារហូត »។

ខណៈដែលយុវជនម្នាក់នោះបម្រុងលោតទឹកសម្លាប់ខ្លួនត្រូវបានប្រជាពលរដ្ឋរួមជាមួយកម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ទាន់ពេលវេលានិងយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាដើម្បីធ្វើការណែនាំ និងទាក់ទងទៅក្រុមគ្រួសារមកយកយុវជនម្នាក់នោះត្រឡប់ទៅផ្ទះវិញ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖