ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញក្មួយដេកក្នុងបន្ទប់ម្នាក់ឯងចូលទៅចាប់រំលោភបានសម្រេចត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធីក្រោយពីរំលោភក្មួយស្រីបង្កេីតបានសម្រេច។ 

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក​ ថ្ងៃទី២៥​ ខែកញ្ញាឆ្នាំ២០២៣​ នៅភូមិអូរដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យឈ្មោះ យី​ សុខុម​ ហៅគម​ ភេទប្រុសអាយុ៤៧ឆ្នាំ​ មុខរបរនៅផ្ទះ​ ស្នាក់នៅបន្ទបលេខ១​ ភូមិអូរដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនរងគ្រោះ ​ អាយុ២០ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅបន្ទប់លេខ១០​ ភូមិអូរដឹម​ សង្កាត់ចោមចៅទី៣​  ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ កាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០២៣​ ជនរងគ្រោះបានដេកនៅក្នុងបន្ទប់ជួលម្នាក់ឯងបន្ទាប់មកស្រាប់តែជនសង្ស័យដែលត្រូវជាពូ​ស្នាក់នៅបន្ទប់ជិតគ្នាក៏រុញទ្វារចូលសង្កត់ពីលេីជនរងគ្រោះរួចធ្វេីសកម្មភាពចាប់រំលោភរហូតបានសម្រេចម្តងហេីយជនសង្ស័យទៅបន្ទប់ជួលវិញធម្មតា។ 

ប្រភពដដែលបានបន្តថា​ ក្រោយពីជនសង្ស័យជាពូចាប់រំលោភរួចជនរងគ្រោះភ័យខ្លាចមិនហ៊ានប្រាប់សាច់ញាតិនោះទេ​ រហូតមកដល់ថ្ងៃទី២៤​ ខែឆ្នាំដដែលទេីបជនរងគ្រោះប្រាប់ពីដំណេីររឿងទៅម្តាយ​ បន្ទាប់មកម្តាយក៏នាំកូនស្រីមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីសុំការអន្តរាគមន៍​ លុះមកដល់ថ្ងៃទី២៥​ ខែកញ្ញា​ ម្តាយនិងកូនជាជនរងគ្រោះឃេីញជនសង្ស័យជាពូនៅបន្ទប់ជួលក៏ឃាត់ខ្លួនតែម្តង។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាក់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖