ភ្នំពេញ ៖ នៅវេលាម៉ោង៨.០០នាទីព្រឹកថ្ងៃសុក្រ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥២ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅដោយមានការអញ្ជើញចូលរួមពី លោក ញាណ ចន្ទ័សោភា អភិបាលរង នៃគណៈអភិបាលខណ្ឌ តំណាង លោកអភិបាលខណ្ឌ និងសមាជិក-សមាជិកាចូលរួមក្រុមប្រឹក្សាខណ្ឌនិង អ្នកពាក់ពន្ធ័ដោយផ្តោតលេីរបៀបវារៈនៃកិច្ចប្រជុំចំនួន០៨ដូចខាងក្រោម៖
១ពិនិត្យនិងអនុមត័លើច្បាប់ឈប់សំរាករបស់លោក ស៊ុំ ប៊ុនធឿន ដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ចំនួន៥លើកជាប់គ្នា និងលោកសារ លនអវត្តមាន៣លើកជាប់គ្នា។
២ . ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី៣ ។
៣ . ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ
៤.ពិនិត្យនិងអនុមត័សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍និង កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ
ច្បារអំពៅ។
៥ពិនិត្យនិងអនុមត័ លើសេចក្តីព្រាងសេចក្តីសំរេចស្តីពីការកែសំរួលសមាសភាពគណ:កម្មាធិការសម្របសម្រលបច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌ។
៦.ពិនិត្យនិងអនុមត័ លើសេចក្តីព្រាងគម្រោងថវិកាចំណូល ចំណាយថវិកាខណ្ឌឆ្នាំ២០២៤។
៧. ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវាច្រកចេញចូលតែមួយខណ្ឌប្រចាំខែកញ្ញា ឆ្នាំ២០២៣ សម្រាប់ឧបត្ថម្ភដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់រដ្ឋបាលខណ្ឌច្បារអំពៅ។
៨ . បញ្ហាផ្សេងៗ ៕
ដោយ៖ ស សម