ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីលើកលក្ខខណ្ឌសម្រាប់ការចរចាលើអ៊ុយក្រែន

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាលើបញ្ហាអ៊ុយក្រែន ប៉ុន្តែការចរចាត្រូវតែគិតគូរពីស្ថានភាពនៅលើដី និងផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS រដ្ឋមន្ត្រីការបរទេសលោក Lavrov បានបញ្ជាក់ថា “ជំហររបស់យើងមិនផ្លាស់ប្តូរទេ”។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ដោយឈរលើលក្ខខណ្ឌដែលស្ថានភាពបច្ចុប្បន្ននៅលើដី ក៏ដូចជាទស្សនៈរបស់រុស្ស៊ី និងផលប្រយោជន៍សន្តិសុខត្រូវយកមកពិចារណា។
កន្លងមក លោក Lavrov បានបញ្ជាក់ថា កាលណាក្រុងគៀវពន្យារពេលការចរចាជាមួយក្រុងមូស្គូ វាកាន់តែលំបាកក្នុងការឈានដល់កិច្ចព្រមព្រៀង។ យោងតាមអ្នកការទូតនេះ ការហាមប្រាមរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky លើការចរចាជាមួយរុស្ស៊ី ចាំបាច់ត្រូវដកចេញ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសន្ទនា។
នៅក្នុងការវិវឌ្ឍផ្សេងទៀត នៅថ្ងៃទី ២៨ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Grant Shapps និងសមភាគីបារាំងលោក Sebastien Lecornu បាននៅ Kiev ដើម្បីពិភាក្សាអំពីបញ្ហានៃការបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅមុនថ្ងៃនៃវេទិកាឧស្សាហកម្មការពារជាតិលើកដំបូងរបស់ប្រទេសអ៊ុយក្រែន ដែលមន្ត្រីរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងមានកិច្ចប្រជុំជាមួយតំណាងមកពីសហគ្រាសការពារជាតិជាង ១៦០ និងប្រទេសចំនួន ២៦ ៕ ដោយ៖ធីរីណា

រូបថត៖ AFP/TTXVN


ចែករំលែក៖