ខេត្តបាត់ដំបង៖ ទឹកស្ទឹងសង្កែបានហក់ឡើងនេះចាប់តាំងពីថ្ងៃ២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា មក បានធ្វើឲ្យមន្ត្រីជំនាញ ក៏ដូចជាកងកម្លាំងរបស់គណៈបញ្ជាការក្រុង ខេត្តចុះប្រចាំការត្រៀមសម្ភារៈ និងប្រមូលកម្លាំងជាស្រេចដើម្បីអន្តរាគមន៍នូវគ្រោះថ្នាក់ប្រការផ្សេងៗ។
មកទល់ព្រឹក២៩កញ្ញានេះទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ដល់ ១៤.០០ម៉ែត្រ ខណ:គ្រាប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ១៤.៥០ម៉ែត្រ។
ឥទ្ធិពលទឹកស្ទឹងជន់ខ្លាំងនៅព្រឹក២៩កញ្ញានេះដែរបានបណ្តាលឲ្យផ្សារបឹងឈូង រួមទាំងកំណាត់ផ្លូវខេត្តជាច្រើនទៀតបានជន់លិចពិបាកធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ៕
ដោយ៖ ស សារ៉េត