ភ្នំពេញ ៖ សម័យកំណែរទម្រង់រដ្ឋបាល វះ កាត់ សាច់ស្អុយហើយ នៅមានមន្ត្រីពុករលួយ ជាន់ក ពលរដ្ឋទៀត។ ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការ របស់អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស្មៀនសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បំភ្លឺករណីទារលុយធ្វើឯកសារ និងស៉ីដាច់លុយលើកទឹកចិត្តមន្ដ្រី ២០០លានរៀល ដែលជាប់ពាក់ព័ន្ធនឹងចៅសង្កាត់ផងដែរ។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជម្រាប លោក ថា អ.ប.ព. បានទទួល និងពិនិត្យលើពាក្យប្ដឹងដែលបានលើកឡើងថា លោក និងលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃសេវាតាមតែអំពើចិត្ត លើគ្រប់ឯកសារនៅពេលប្រជាពលរដ្ឋទៅ ស្នើសុំចុះហត្ថលេខា និងបោះត្រា ដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយ ហើយចំពោះការស្នើសុំ ជួសជុល ឬសាងសង់ បើសិនគ្មានប្រាក់បង់ជូនទេ លោក និងលោក កង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់ របស់ប្រជាពលរដ្ឋ។ ជាងនេះទៀត រូបលោក និងលោក កង វង មិនបានបើកប្រាក់រង្វាន់លើកទឹកចិត្តជាង ២០០លានរៀល ចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ជូនដល់មន្ត្រីឡើយ។
សេចក្តីដូចបានរៀបរាប់ខាងលើ សូម លោក បំភ្លឺករណីនេះមក អ.ប.ព. វិញឲ្យបានឆាប់ ហើយការបំភ្លឺ របស់លោក គឺជាមូលដ្ឋានសម្រាប់ អ.ប.ព. ពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ ៕
ដោយ ៖ សិលា