ភ្នំពេញ៖ បុរសម្នាក់បានដេកនៅក្នុងបន្ទប់មិនឃេីញក្រោកខណៈមិត្តភក្តិដាស់ឱ្យក្រោកស្រាប់តែឃើញស្លាប់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចបន្ទប់ជួលលេខ D19.E2 ផ្លូវបេតុង ក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សពជនរងគ្រោះ ឈ្មោះ ឈឹម ជា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងកេីតហេតុខាងលើ មានស្រុកកំណើតនៅឃុំសម្បត្តិមានជ័យ ស្រុករមាសហែកខេត្ត ស្វាយរៀង។
តាមការបំភ្លឺរបស់ឈ្មោះ ជា ម៉ារ៉ាឌី ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកស្នាក់នៅជាមួយគ្នាបានអោយដឹងថា នៅមុនពេលកេីតហេតុ ម៉ោង២៣ៈ០០នាទីយប់ ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣ រូបខ្លួនបានចេញពីធ្វើការ ហេីយបានមកបន្ទប់ជួលវិញក៏ឃើញជនរងគ្រោះដេក ពេលនោះខ្លួនមិនបានចាប់អារម្មណ៍អ្វីទេ។ លុះមកដល់ វេលាម៉ោងកេីតហេតុខាងលើ រូបខ្លួនបាន ក្រោកពីដំណេក ហេីយបានដាស់ ជនរងគ្រោះ (សព) ឱ្យក្រោកឡេីង ពេលនោះជនរងគ្រោះ(សព ) បានស្លាប់បាត់ទៅហើយ ហេីយគាត់បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
ក្រោយពីសមត្ថកឹច្ចជំនាញធ្វើកោសល្យវិច័យបានអោយដឹងថា សពស្លាប់ដោយសារខ្យល់គរ(គាំងបេះដូង)នឹងបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ