ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មាននារីជាកម្មការិនីម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយទាបនិងស្រុកកំពង់រោទ៍។

    យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅលេីផ្លូវជាតិលេខ៣១៧ ចន្លោះគីឡូម៉ែត្រលេខ១និងលេខ២ស្ថិតនៅក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ស្លាកលេខស្វាយរៀង១J-៨៩៣៥ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ទឹម វិបុល ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ គ្មានពាក់មួកសុវត្ថិភាព រស់នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម C១២៥ សេ៊រីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១T-៧៦៤៤បើកបរដោយឈ្មោះ សាន់ ស្រីរត្ន័ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពាក់មួកសុវត្ថិភាព បណ្ដាលអោយស្លាប់។

    សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

    ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៤និង១៨នាទីរសៀលថ្ងៃទី០២ខែ តុលា​ឆ្នាំ២០២៣ នៅលើផ្លូវលេខ៣១៦​ស្ថិតនៅចំណុចភូមិ​ព្រៃ​ធ្លក​​ ឃុំ​ស្វាយតាយាន ស្រុកកំពង់រោទ៍  ខេត្តស្វាយរៀង មានរថយន្ត​ម៉ាក​ KIA carnival ពណ៌​ស  ពាក់ស្លាកលេខ ភ្នំពេញ​២​AT-​៥៣៧៩​ អ្នក​បេីកបរ​អត់​ស្គាល់​អត្អសញ្ញាណ បុកជាមួយ

ម៉ូតូ​ម៉ាក​ Hongda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃ​វែង​១x-៧១៦៧​បើក

បរដោយឈ្មោះសារុំ​ ចាន់​ដេត ភេទ​ប្រុស​អាយុ២០​ឆ្នាំ មុខរបរកម្មករ​រោងចក្រ មានទីលំនៅភូមិ​ភ្នំ​ស្រូវ ឃុំ​រាជមន្ទី ស្រុក​កំពង់រោទ៍ ខេត្ត​ស្វាយរៀង​និងអ្នក​រួម​ដំណើរ​ឈ្មោះ​​ ឆូ​ត​ រ៉ា ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ សំបូរ​ ឃុំ​បឹង​ដោល​ ស្រុក​ព្រះ​ស្ដេច​ ខេត្ត​ព្រៃវែង​ របួស​បាក់​ជើង​ខាង​ឆ្វេង​ របួស​ក្បាល​ ហើយម៉ូតូ​ខូចខាត​ធ្ងន់​។

     សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុគឺដោយសារតែអ្នកបេីកបរ​ម៉ូតូ​បេីក​មិន​ប្រកាន់​ស្ដាំ​ និង​បេីកបរ​មាន​ជាតិ​ស្រវឹង​ ០.៤៥m/l។

    ចំពោះ វត្ថុ​តាងទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ស្វាយតាយាន​ ដេីម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖