ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង០២ រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែតុលាឆ្នាំ២០២៣លោក ឈិន តួ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប សហការជាមួយលោកឈឹម បាន នាយរងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងនិងសង្កាត់ជលផលបរិបូណ៌បានចុះប្រតិបត្តិការប្រទះឃើញការដឹកជញ្ជូនផលិតផលជលផល (លៀស)គ្មានលិខិតអនុញ្ញាតនៅចំណុចខាងជេីងកំពង់ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសលៀស ខាងលើនេះ លោកឈិន តួ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានឯកភាពគ្នានិងឃាត់ចាប់ទូកឈេីភ្ជាប់ម៉ាស៊ីនម៉ាស្តាកម្លាំង២៥សេះ ចំនួន០១គ្រឿងទំហំ(១០.មx២,៥.មx១,៥ម) និងរថយន្តកាមរីកែច្នៃចំនួន១គ្រឿងរួមជាមួយលៀសជាង១០០កំណាត់ការុង ស្មេី៥០ការុង ទម្ងន់៥០០០គីឡូក្រាម។
លោកឈឹម បាន បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទលៀសអត់មានលិខិតអនុញ្ញាតខាងលើនេះបានប្រើប្រាស់កម្លាំងសរុប ចំនួន៤នាក់,ម៉ូតូ២គ្រឿងនិងរថយន្តចំនួន១គ្រឿង ។
បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលបរិបូណ៌ជាបណ្ដោះអាសន្នដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ សហការី