ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ​! បន្តសម្លាប់មនុស្ស​ ៧នាក់​តាមដងផ្លូវ​ ខណៈ​១១នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​

ចែករំលែក៖

​​ភ្នំពេញ​៖​ សូម​បេីកបរគោរព​ច្បាប់​ចរាចរណ៍​ស្មើនឹង​គោរព​ជីវិត​ខ្លួនឯង​ !​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​ គោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣ម្សិលមិញនេះ​​ បណ្តាល​ឱ្យ​មនុស្ស​ ស្លាប់​០៧​នាក់​(​ស្រី​១នាក់​)​ និង​របួសធ្ងន់​ស្រាល១១​នាក់​។​

ជាក់ស្ដែង​​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បញ្ជាក់​ថា​ ក្នុងករណីគ្រោះថ្នាក់​ដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់និងរបួសសរុប១៨​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន៥​លើក​ មាន​ ៖​ កត្តា​ល្បឿន​ ០២​លើក​ (ស្លាប់២នាក់,​ មិន​គោរព​សិទ្ធិ​ ១លើក​,​ មិន​ប្រកាន់​ស្តាំ​២លើក (ស្លាប់១នាក់) ប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់២នាក់) បត់គ្រោះថ្នាក់ ២លើក (ស្លាប់២នាក់)​ ស្រវឹង១លើក។ 

ជាមួយគ្នានេះ​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែតុលានេះដែរ​ បានឱ្យដឹងថា ចំនួនគោលដៅសរុប ៦៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,៦៧៧គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១៩៦គ្រឿង និងម៉ូតូ ១៤៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៥៨គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៤គ្រឿង និងម៉ូតូចំនួន ៣២១គ្រឿង ។ 

គួរជម្រាបជូនថា​ លទ្ធផលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានត្រួតពិនិត្យរថយន្ត ៥,៣៥៩គ្រឿង, រថយន្តធំ៨គ្រឿង, រថយន្តតូច ៧៧២គ្រឿង, ម៉ូតូ ១,១០៣គ្រឿង ក្នុងនោះរថយន្តល្មើស ១,២០១គ្រឿង, រថយន្តធំ៨គ្រឿង, រថយន្តតូច៩០គ្រឿង និងម៉ូតូ ១,១០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖សហការី​


ចែករំលែក៖