ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកឈ្វេងយល់បន្ថែមពីផ្លាកសញ្ញាចរាចរណ៍​ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដោយចៃដន្យ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​​​ បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នាឈ្វេងយល់បន្ថែមពីផ្លាកសញ្ញាចរាចរណ៍ដូចខាងក្រោមនេះ! នាំគ្នាអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដោយចៃដន្យ។

តោះ​ចង់​ដឹង​អត់​ថា​ គួរធ្វេីយ៉ាងណាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដោយចៃដន្យ​ មានដូចខាងក្រោម​៖

១. ប្រយ័ត្នខាងមុខមានផ្លូវកោងទៅស្ដាំ

២. ប្រយ័ត្នខាងមុខមានផ្លូវបំបែកទៅខាងឆ្វេង

៣.  ប្រយ័ត្នខាងមុខអាចមានកុមារឆ្លងកាត់

៤.  ប្រយ័ត្នខាងមុខមានផ្លូវកោងបត់បែនច្រើនសារ

៥.  ប្រយ័ត្នខាងមុខមានផ្លូវរួមតូចនៅខាងឆ្វេង

៦.  ប្រយ័ត្នមានផ្លូវកោងទៅឆ្វេង ហើយកោងទៅស្ដាំនៅខាងមុខ

៧.  ប្រយ័ត្នខាងមុខមានរថភ្លើងឆ្លងកាត់ដោយមានរបាំងការពារ

៨.  ប្រយ័ត្នខាងមុខចប់ទ្រូងផ្លូវបែកជាពីរ។ 

ជាមួយគ្នានេះ​ នៅព្រឹកថ្ងៃដដែលនេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានបង្ហាញ​ពីការបើកបរថយក្រោយ នៅពេលចាប់ផ្តើមចេញដំណើរ៖

– ត្រូវដើរមើលជុំវិញរថយន្តឱ្យបានច្បាស់លាស់សិន មុននឹងចូលក្នុងរថយន្ត

– ផ្ដល់សញ្ញាបត់ឆ្វេង ឬស្តាំ ជាដំណឹងមុនឱ្យបានគ្រប់គ្រាន់ 

– បើកបរថយក្រោយយឺតៗ ដោយងាកមើលទៅក្រោយ និងក្រឡេកមើលតាមកញ្ចក់មើលក្រោយសងខាង។

ការបើកបរថយក្រោយ នៅពេលកំពុងធ្វើដំណើរ ឬរៀបនឹងឈប់ធ្វើដំណើរ

– យកល្អត្រូវចុះមើលផ្លូវ ដែលអ្នកមានបំណងបើកបរថយក្រោយ ឱ្យបានច្បាស់លាស់សិន

– ផ្ដល់សញ្ញាបត់ឆ្វេង ឬស្តាំជាដំណឹងមុនឱ្យបានគ្រប់គ្រាន់

– បើមានលទ្ធភាពត្រូវបើកបរថយក្រោយ បត់មកខាងផ្នែកអ្នកបើកបរ ព្រោះអ្នកបើកបរអាចមើលឃើញខាងក្រោយរថយន្ត

– បើកបរថយក្រោយយឺតៗ ដោយងាកមើលទៅក្រោយ និងក្រឡេកមើលតាមកញ្ចក់មើលក្រោយសងខាង

– បើមានលទ្ធភាព ត្រូវប្រើអ្នកជំនួយ៕ដោយ៖សរ​ សម

ដោយ៖ស​ សម


ចែករំលែក៖