ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ បានចេញផ្សាយនូវសេចក្តីជូនដំណឹង ស្តីពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) របស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស ជូនបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ)
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖
បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។
ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាម វិធាន
របស់ចក្រភពអង់គ្លេស។ ចំពោះព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ ដើមកំណើតទំនិញ https://www.gov.uk/government/publications/developing-countries-trading-scheme-dcts-new-policy- report/developing-countries-trading-scheme-govemment-policy-response ឬសូមទំនាក់ទំនងមន្រ្តី នៃ នាយកដ្ឋាននាំចេញនាំចូល ដូចខាងក្រោម៖ ៕
ដោយ ៖ សហការី