ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ការិយាល័យ

ចែករំលែក៖

  ភ្នំពេញ៖ ថ្វីត្បិតតែកន្លងមកយើងទទួលបាននូវការកោតសសើរពីប្រជាពលរដ្ឋក្នុងការបម្រើសេវាសាធារណៈផ្សេងៗជូនពួកគាត់យ៉ាណាក៏ដោយ  សូមបន្តអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ  ប្រកាន់ខ្ជាប់នូវក្រមសីលធម៍ សុជីវធម៍ វិជ្ជាជីវៈ ក្នុងការបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរឡើងថែមទៀតធ្វើអោយលឿន  រហ័ស និងមានតម្លាភាព ។

    ខាងលើនេះជាប្រសាសន៍លើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ការិយាល័យចំណុះអោយរដ្ឋបាលខណ្ឌសរុបជិត១០០នាក់ កាលពីព្រឹកថ្ងៃទី៥  ខែតុលា  ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌ ។

    ក្នុងពិធីជួបសំណេះសំណាលមុនបុណ្យភ្ជុំបិណ្ឌនេះដែរលោកអភិបាលខណ្ឌបានថ្លែងកោតសសើរមន្ត្រីទទួលបន្ទុកអនុវត្តការងារគ្រប់ការិយាល័យទាំងអស់ដែលបានខិតខំបំពេញការងារបំរើសេវ៉ាសាធារណៈផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានការកោតសសើរតបមកវិញ    នេះហើយបង្ហាញពីសមិទ្ធិផលការងាររបស់មន្ត្រីគ្រប់ការិយាល័យដែលបានរួមគ្នាក្នុងការអនុវត្តការងារតាមជំនាញប្រកបដោយភាពទទួលខុសត្រូវ  មានគុណភាណ និងមានតម្លាភាព    ជាក់ស្តែងការិយាល័យច្រកចេញ-ចូលតែមួយ  បានខិតខំបំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋបានលឿន រហ័ស និងមានតម្លាភាព  រហូតដល់ប្រជាពលរដ្ឋលោកមានការកោតសរសើ ។ ដូច្នេះសូមមន្ត្រីគ្រប់ការិយាល័យទាំងអស់រួមគ្នាបន្តការអនុវត្តន៍អោយបានល្អប្រសើរឡើងថែមទៀត ក្នុងការបំរើសេវ៉ាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ មានសាមគ្គីភាពផ្ទៃក្នុងល្អ  រក្សាបាននូវក្រមសីលធម៍ សុជីវធម៍ វិជ្ជាជីវៈ  នៅពេលដែលប្រជាពលរដ្ឋមកទទួលសេវ៉ាគ្រប់ការិយាល័យទាំងអស់ ។

    ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានឧបត្ថម្ភថវិកា  និងភេសជ្ជៈ សម្រាប់ចូលរួមបពិធីបុណ្យភ្ជុំ ដល់មន្ត្រីរាជការចំណុះអោយរដ្ឋបាលខណ្ឌគ្រប់គ្នា ៕

ដោយ៖ សណ្តោស


ចែករំលែក៖