ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូន លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។ នេះបើយោងតាម លិខិតទីស្តីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ ចុះថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ ខណៈដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោក ជ្រាបថា រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូនលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស ដូចខាងក្រោម៖
១- ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
២- ត្រូវរៀបចំសមាសភាពគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឡើងវិញ ដើម្បីគោរពស្នើសុំសម្ដេចធិបតី នាយករដ្ឋមន្ត្រី ពិនិត្យ សម្រេច ស្របតាមសមាសភាពនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
៣- ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពយន្តការការងារអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យបានសមស្រប ប្រកបដោយប្រសិទ្ធភាពខ្ពស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកជ្រាបនិងចាត់ចែងអនុវត្តតាមការគួរ ៕
ដោយ ៖ សិលា