ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយ លើប៉ែកខាងក្រោមនៃអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតី បក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នឹងដើរចូលទៅដល់ឈូង តុងកឹងប្រទេសចិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មុននឹងថមថយឥទ្ធិពលមកជា សម្ពាធទាប។ ព្យុះនេះនឹងពុំមានឥទ្ធិពលមកដល់លើកម្ពុជាទ។

ក្រសួងបញ្ជាក់ថា ចាប់ពីនៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលា រាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៦០% ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សហការី


ចែករំលែក៖