ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកឡើងពីចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផ្អែកលើសំណូមពរចាំបាច់របស់ប្រទេសជាតិ = មិនមែនធ្វើតាមអំពើចិត្តដូចក្រុមអង្គាសង្គមស៊ីវិលខ្លះថានោះទេ។
២- បើមានសំណូមពរចាំបាច់ទោះប៉ុន្មានដងទៀតក៏នៅតែធ្វើដែរ = គេមិនអាចកំណត់ចំនួនដងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានទេ?
៣- នៅពេលដែលការប្រយុទ្ធគ្នាកំពុងប្រព្រឹត្តទៅនៅអ៊ីស្ត្រាអែល = កិច្ចអន្តរាគមន៍ណានៅកន្លែងមិនទាន់អាចធ្វើបានទេ។
៤- សកម្មជនបក្សប្រឆាំងដែលមិនបានមកកម្ពុជាចូលរួមបុណ្យភ្ជុំបិណ្ឌ = មកពីខ្លួនចូលដៃជាមួយបក្សប្រឆាំងបំផ្លាញជាតិ។
៥- គណបក្សប្រជាជនកម្ពុជាគ្មានគោលនយោបាយរើសអើងនយោបាយទេ = តែគឺអ្នកដែលចូលដៃជាមួយបក្សប្រឆាំងជាអ្នករើសអើងនយោបាយដោយខ្លួនឯង។
៦- ការចងសម្ព័ន្ធភាពជាមួយគ្នាគឺជាសិទ្ធិនយោបាយរបស់គណបក្សនយោបាយ = អាស្រ័យលើឆន្ទៈរបស់សាម៉ីគណបក្សនយោបាយ។
៧- ជាបទពិសោធន៍កន្លងទៅ ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយប្រឆាំង = មិនដែលស្ថិតស្ថិរទេ។
៨- តាមរូបមន្តពីគណិត = បក្សចាញ់១បូកនឹងបក្សចាញ់១បានជាបក្សចាញ់២ បើបក្សចាញ់៤ចូលគ្នាបានជាបក្សចាញ់៤។
៩- គណបក្សប្រជាជនកម្ពុជាគោរពសិទ្ធិនយោបាយរបស់គណបក្សនយោបាយទាំងអស់ = ហើយក៏គាំទ្រការប្រើសិទ្ធិនយោបាយរបស់គ្រប់គណបក្សនយោបាយ។
១០- ផ្អែកតាមបទពិសោធន៍កន្លងទៅ = គណបក្សប្រជាជនកម្ពុជាលើកទឹកចិត្តឲ្យគណបក្សនានាចងសម្ព័ន្ធភាពជាមួយគ្នាហើយក៏គ្មានការព្រួយបារម្ភពីការចងសម្ព័ន្ធភាពណាមួយដែរ? ៕
ដោយ : សហការី