ព័ត៌មានទាន់ហេតុការណ៍៖

ពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងនឹងទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានរៀបចំពីធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងនឹងទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសចិន ក្រោមប្រធានបទ “ការអភិរក្សបរិស្ថាន និងសេដ្ឋកិច្ចបៃតង” និង “សំណង់ និងផែនការផ្លូវដែក សម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង” ក្រោមអធិបតីភាព លោកឡាវ វ៉ាន់ រដ្ឋលេខាធិការ និង លោក Wang Peng លេខាទី១ នៃស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា មន្ត្រីដែលទទួលបានការចាត់តាំងមានចំនួន ៨រូប គ្រោងនឹងទៅចូលរួមវគ្គបណ្តុះបណ្តាលចំនួន ២វគ្គ ចាប់ពី ថ្ងៃទី១១ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងនោះសិក្ខាកាម ៤រូប នឹងចូលរួមវគ្គបណ្តុះបណ្តាលទី១ ក្រោមប្រធានបទ “ការអភិរក្សបរិស្ថាន និងសេដ្ឋកិច្ចបៃតង” រៀបចំដោយ មហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកវិទ្យាជីវសាស្រ្ត ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី។ ដោយឡែកសិក្ខាកាម ៤រូប ផ្សេងទៀត នឹងចូលរួមវគ្គបណ្តុះបណ្តាលទី២ ក្រោមប្រធានបទ “សំណង់ និងផែនការផ្លូវដែក សម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង” រៀបចំដោយ មជ្ឈមណ្ឌលបណ្តុះបណ្តាល នៃក្រសួងពាណិជ្ជកម្មចិន ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន៕

ដោយ៖ ស សម


ចែករំលែក៖