ភ្នំពេញ ៖ គណបក្សនយោយបាយចំនួន១៣ទៀត បានលើកសំណើមួយ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីស្នើសុំចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា។
តាមរយៈសំណើរួម ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គឺគណកប្សទាំងនោះ បានលើកឡើងថា «យើងខ្ញុំទាំងអស់គ្នាមានកិត្តិយស សូមគោរពជម្រាបជូន សម្តេចប្រធាន មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា គណបក្សយើងខ្ញុំទាំងអស់គ្នាដូចមានរាយឈ្មោះភ្ជាប់មកជាមួយនឹង សំណើសុំចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជានេះ មានគោលបំណងចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចប្រធាន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនឥតឈប់ឈរ។»
ខាងក្រោមនេះជាសំណើរួមរបស់គណបក្សទាំងនោះ៖
សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
កម្មវត្ថុ៖ សំណើសុំចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា។
តបតាមកម្មវត្ថុខាងលើ គណបក្សយើងខ្ញុំទាំងអស់គ្នាមានកិត្តិយស សូមគោរពជម្រាបជូន សម្តេចប្រធាន មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា គណបក្សយើងខ្ញុំទាំងអស់គ្នាដូចមានរាយឈ្មោះភ្ជាប់មកជាមួយនឹង សំណើសុំចងសម្ព័ន្ធភាព ជាមួយ គណបក្សប្រជាជនកម្ពុជា នេះ មានគោលបំណងចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការ ដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចប្រធាន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនឥតឈប់ឈរ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចប្រធាន មេត្តាអនុញ្ញាតឲ្យគណបក្សយើងខ្ញុំទាំង អស់គា្ន បានចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា តាមសំណើសុំដោយក្ដីអនុគ្រោះបំផុត។
សូម សម្តេចប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖ សិលា