ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ​ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីឆក់កាបូបនិងទូរស័ព្ទដៃ

ចែករំលែក៖

    ភ្នំពេញ​ ៖​ មន្ត្រីជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឱ្យដឹងនៅរសៀលថ្ងៃទី១១​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី អំពើលួចលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបនិងទូរស័ព្ទដៃ) កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចផ្លូលំ ស្ថិតនៅភូមិម៉ឺន្រ្តា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ទុំ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ក្នុងនោះមានសម្ភារ:បាត់បង់ ៖​ ១-ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន០១គ្រឿង ២-លុយចំនួន១៥.០០០រៀល(មួយម៉ឺនប្រាំពាន់រៀល) ។​ ចំណែកវត្ថុតាងចាប់យក ៖ ១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត1B-9045 លេខតួនិងលេខម៉ាស៊ីន 8106151ចំនួន០១គ្រឿង ២-ការបូបស្ពាយចំហៀង ពណ៌ប្រផេះ ចំនួន០១ ។

    បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតុលាការផ្ដន្ទាទោសតាមច្បាប់​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖