ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ល្អៗមិននាំគ្នាធ្វើទេ! បែរជាទៅលេងដុតផាវផ្អើលអ្នកជិតខាងត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌ​កំបូល​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រុមក្មេងទំនើងចំនួន០៦នាក់ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួន​យកមកសាកសួរ​។ 

មន្ត្រី​ដដែល​បន្តថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលកាលពីថ្ងៃទី១១ ខែតុលាម្សិលមិញនេះ​ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រុមក្មេងទំនើងឃាត់ខ្លួនចំនួន០៦នាក់៖

១-ឈ្មោះ សំអាន ថុនា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង  សង្កាត់កន្ទោក។

២-ឈ្មោះ កុយ វ៉ាន់នាថ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។

៣-ឈ្មោះ អឿន វឌ្ឍនា ភេទប្រុស មុខរបរសិស្ស អ្នកនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។

៤-ឈ្មោះ រុន ភារុណ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។

៥-ឈ្មោះ ថា បញ្ញា ភេទប្រុស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។

៦-ឈ្មោះ យុក រ៉ាយុទ្ធ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។

បច្ចុប្បន្ននៅព្រឹកថ្ងៃទី១២​ ខែតុលា​នេះ​ សមត្ថកិច្ចបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងឱ្យអាណាព្យាបាលមកធានាទើបសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

ដោយ​៖ សហការី​


ចែករំលែក៖