ព័ត៌មានទាន់ហេតុការណ៍៖

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៤ តុលានេះ ត្រូវនឹងថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ  បន្ទាប់ពី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ កាន់បិណ្ឌរយៈពេល១៤ថ្ងៃរួចមក ។

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ  រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ៕

ដោយ៖ សហការី


ចែករំលែក៖