ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៦​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៥ ខែតុលា​ម្សិលមិញនេះ​ រកឃើញយានយន្តល្មើសចំនួន ១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៥គ្រឿង រថយន្តតូច ០៨គ្រឿង និងម៉ូតូ ០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១២គ្រឿង (១៤ករណី) រថយន្តតូច ០៨គ្រឿង (១០ករណី) និងម៉ូតូចំនួន ០៤គ្រឿង (០៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានេះ​ របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ សហការី​


ចែករំលែក៖