ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន​ ៦នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល ៣១នាក់​ ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ តុលា

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៦​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ សូម​បេីកបរពាក់មួក​សុវត្ថិភាព​ និង​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៥ តុលាម្សិលមិញនេះ​ បណ្តាលឱ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ៣១នាក់ (ស្រី ០៨នាក់) និងមិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ១៨នាក់) ។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០នាក់), របួសធ្ងន់ ១៥នាក់ (ស្រី ០៤នាក់),  និងរបួសស្រាល ១៦នាក់ (ស្រី ០៤នាក់)  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៩លើក (យប់ ១៦លើក) រួមមាន ៖ កត្តាល្បឿន ៩លើក (ស្លាប់ ០៤នាក់), មិនគោរពសិទ្ធិ ០២លើក ,មិនប្រកាន់ស្តាំ ០៤លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០២លើក, ស្រវឹង ០២លើក (ស្លាប់ ០១នាក់)។ 

ដោយឡែក​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៥ ខែតុលា​ម្សិលមិញនេះដែរ​ រកឃើញយានយន្តល្មើសចំនួន ១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្ដែង​ចំនួនគោលដៅសរុប ០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៥គ្រឿង រថយន្តតូច ០៨គ្រឿង និងម៉ូតូ ០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១២គ្រឿង (១៤ករណី) រថយន្តតូច ០៨គ្រឿង (១០ករណី) និងម៉ូតូចំនួន ០៤គ្រឿង (០៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕

ដោយ​៖ សហការី​


ចែករំលែក៖