ភ្នំពេញ៖ នារីម្នាក់ ត្រូវសង្សារចូលមកកាប់សម្លាប់ដល់ក្នុងផ្ទះ នៃបុរីពិភពថ្មី ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្ដាលឱ្យស្រក់ឈាមពេញតាមជណ្តើរ និងដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងរួចជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល មិនរំខានដល់សន្តិសុខបុរីពិភពថ្មីនោះទេ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា HOTLINE១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ មានករណីឃាតកម្ម” (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឱ្យស្លាប់) ស្ថិតនៅចំនុចផ្ទះលេខ១២៩ ផ្លូÆបុរីពិភពថ្មី ភូមិក្រាំងអ ទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា វេលាម៉ោង១៩ និង៤២នាទី បង្ករឡើងដោយជនសង្ស័យ០១នាក់ស្លៀកពាក់ស៊ីវិល ភេទប្រុស ជនជាតិខ្មែរ(កំណត់អត្តសញ្ញានមិនទាន់បាន)ភិនភាគមាឌតូចស្ដើង(រត់គេចខ្លួន)។
ជាក់ស្ដែងវេលាម៉ោង ១២ និង០៥នាទីថ្ងៃដដែល សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា HOTLINE១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកអនុសេនីយ៍ឯក ឡាយ សុខភា បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង មុខងារ អធិការ ដើម្បីអន្តរាគមន៍បន្ទាន់។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង៤២នាទី ជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ ប្រហែល៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នកបម្រើធ្វើម្ហូបក្នុងផ្ទះកើតហេតុបានមកពីស្រុកកំណើតនៅខេត្តក្រចេះមកផ្ទះ របស់ថៅកែ ឈ្មោះ ម៉ៅ មាឡែន ភេទស្រី ដើម្បីមកបម្រើការងារ និងចំអិនម្ហូបអាហាររហូតដល់ម៉ោងប្រហែល ១៩ និង៣០ នាទី ជនរងគ្រោះបានយកបាយឱ្យថៅកែនៅជាន់ទី១ ហើយចុះមកក្រោមវិញបានប្រហែលជា៨នាទី ក្រោយជនរងគ្រោះបានស្រែកនៅជាន់ក្រោមផ្ទាល់ដីអោយថៅកែជួយខ្ញុំផង។ ភ្លាមនោះជនរងគ្រោះបានទៅដល់មុខទ្វារបន្ទប់របស់ ថៅកែ រួចក៏បានបើកទ្វារបន្ទប់ពេលនោះថៅកែបានឃើញជនរងគ្រោះមានឈាមប្រលាក់ពេញខ្លួន និងឃើញសង្សារ ជនរងគ្រោះកាន់កាំបិតប៉័ងតោនៅក្នុងដៃមានប្រលាក់ឈាមហើយជនរងគ្រោះបានស្រែកឱ្យថៅកែជួយថាសង្សារខ្លួនកាប់ បម្រុងសម្លាប់ខ្លួន បន្ទាប់មកជនសង្ស័យបានលើកកាំបិតកាប់ទៅលើជនរងគ្រោះដួលនៅមុខបន្ទប់ ថៅកែក៏ស្រែកម្ដេចអ្នកឯង កាប់គេបែបនេះប្រយ័ត្នទូរស័ព្ទប្រាប់សមត្ថកិច្ច ភ្លាមនោះជនសង្ស័យបានរត់ចុះក្រោមគេចខ្លួនបាត់។ ក្រោយកេីតហេតុថៅកែបានទំនាក់ ទំនងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់គ្រូពេទ្យបានពិនិត្យដោយប្រាប់ថាបានដាច់ ខ្យល់ស្លាប់ហើយ ។
បន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៌មានក៏ចុះដល់កន្លែងហេតុបានធ្វើការស្រាវជ្រាវពិនិត្យមើលកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះកើតហេតុ ឃើញជនសង្ស័យយួរថង់ផ្លាស្ទិចពណ៌ខ្មៅ ដើរចូលក្នុងផ្ទះ បន្ទាប់ពីធ្វើសកម្មភាពកាប់ជនរងគ្រោះ ក៏យួរថង់ខ្មៅគេចខ្លួនចេញពីផ្ទះកើតហេតុបាត់តែម្តង៕
ដោយ៖ សហការី