ព័ត៌មានទាន់ហេតុការណ៍៖

រំលោភបានសម្រេចខាងស្រីប្រាប់ម្ដាយប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ទំនាក់ទំនងគ្នាតាមប្រព័ន្ធតេឡេក្រាម យុវតីម្នាក់ ខ្ចីលុយខាងប្រុស១០ដុល្លារ ហើយខាងប្រុសអោយខាងស្រីមកយកដល់បន្ទប់ជួលរបស់ខ្លួន លុះមកដល់បន្ទប់ហើយ ខាងប្រុសបានរំលោភខាងស្រីបានសម្រេច រួចខាងស្រីប្រាប់ម្ដាយរបស់ខ្លួន ប្តឹងសមត្ថកិច្ចអោយចាប់ឃាត់ខ្លួន។ ករណី រំលោភសេពសន្ថវ: បានកើតឡើងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង១៧និង០០នាទី នៅក្នុងក្រុមហ៊ុនឧស្សាហកម្មជីនយ៉ុង ភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

     មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះមានអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​អនាម័យ​នៅក្រុមហ៊ុនជីនយ៉ុន មានទីលំនៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ជុន វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្ដិសុខ ស្នាក់នៅក្នុងក្រុមហ៊ុនជីនយ៉ុន នៅភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ វត្ថុតាងមាន ៖ ១.ខោខ្លីពណ៌ខ្មៅ ០១ ،២.កម្រាលពូកពណ៌ផ្ទៃមេឃ០១ ،៣.ប្រេងក្រឡាតាប៉ិ០១ ،៤.​ទូរស័ព្ទ​Redmiពណ៌ខ្មៅ០១ និងទូរស័ព្ទSamsungពណ៌ស០១ របស់ជនសង្ស័យ ។

      ប្រភពដដែលបន្តថាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យក៏បានឆាតលេងតាមតេឡេក្រាមជាមួយនារីរងគ្រោះចំណែកនារីរងគ្រោះក៏បានឆាតខ្ចីលុយជនសង្ស័យចំនួន១០ដុល្លារ ក៏បានឲ្យនារីខាងលើឡើងមកយកលុយនៅបន្ទប់របស់ខ្លួននៅជាន់ទី៤ លេខបន្ទប់៤០២៦ ពេលនារីរងគ្រោះមកដល់ជនសង្ស័យក៏បានប្រើនាងឲ្យជួយកោសខ្យល់ រួចហើយ​ ក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ជនរងគ្រោះ​ក៏បានស្លៀកពាក់ចុះមកខាងក្រោមដើម្បីធ្វើការវិញ។ពេលចេញពីធ្វេីការទៅដល់ផ្ទះជនរងគ្រោះក៏បានប្រាប់ឪពុកម្ដាយនាង រួចនាងក៏បានដាក់ពាក្យប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់សំពៅពូន បន្ទាប់មកក៏បានឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលក្រុងសំពៅពូនដើម្បីបន្តនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖