ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈមនុស្សម្នាក់ស្លាប់​ និង១១នាក់ទៀត​រងរបួស​ធ្ងន់​ស្រាល​នាថ្ងៃទី​១៨​ តុលា​!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ តុលា​ម្សិលមិញនេះ​ កើតឡើងចំនួន ០៧លើក បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ 

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​បានកើតឡើងចំនួន ០៧លើក (យប់០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០១នាក់ (ស្រី០១នាក់), រងរបួសសរុប ១១នាក់ (ស្រី០៤នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី០៤នាក់) រងរបួសស្រាល០៤នាក់ (ស្រី០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៤នាក់)។

គួរបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០១នាក់) និងមិនប្រកាន់ស្តាំង ០១លើក ៕

ដោយ​៖ សហការី​


ចែករំលែក៖