ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិរុស្សីប្រហែល១ពាន់នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងពេលបិទច្រកតំបន់ហ្គាហ្សា

ចែករំលែក៖

កាលពីថ្ងៃទី១៨ ខែតុលា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Nebenzyac បាននិយាយថា ជនជាតិរុស្សីប្រហែល ១០០០នាក់ និងគ្រួសាររបស់ពួកគេត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយសារបញ្ជាបិទច្រកតំបន់ហ្គាហ្សា។
លោក Nebenzyac បានកត់សម្គាល់ថា ប្រទេសរុស្ស៊ីបានទាមទារឱ្យមានការស៊ើបអង្កេតប្រកបដោយគោលបំណងលើការវាយប្រហារលើមន្ទីរពេទ្យ Al-Ahly ក្នុងតំបន់ Gaza Strip និងការដាក់ទណ្ឌកម្មចំពោះអ្នកដែលទទួលខុសត្រូវ។ រុស្ស៊ីក៏បានអំពាវនាវឱ្យអុីស្រាអែលផ្តល់ជាបន្ទាន់នូវការចូលដំណើរការមនុស្សធម៌ បទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបើកច្រករបៀងមនុស្សធម៌។
ជម្លោះដែលអូសបន្លាយអស់រយៈពេលជិតពីរសប្តាហ៍រវាងអុីស្រាអែលនឹងចលនាប្រដាប់អាវុធនៅហ្គាហ្សាស្ទ្រីប បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់និងរបួសទាំងសងខាង។ រុស្ស៊ីអំពាវនាវឱ្យគ្រប់ភាគីបញ្ចប់អរិភាព។ យោងតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ការដោះស្រាយវិបត្តិអាចធ្វើទៅបានលុះត្រាតែមានដំណោះស្រាយរដ្ឋពីរតាមព្រំដែនមុនឆ្នាំ១៩៦៧៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖