ព័ត៌មានទាន់ហេតុការណ៍៖

ម្នាស់ទឹកឃ្មុំឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ទាញយកទីផ្សារបង្កើនប្រាក់ចំណូល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សហគមន៍ម្នាស់ទឹកឃ្មុំឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ភ្ញៀវទេសចរនិយមទិញទៅបរិភោគនោះ ត្រូវបានរៀបចំជាសហគមន៍ម្នាស់ប្រចាំនៅខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ផលិតផល ទាញយកទីផ្សារ និងបង្កើនប្រាក់ចំណូលទៅកសិករអ្នកដាំ។

     លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងថ្លែងថា នេះជាទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តវិស័យ,កសិឧស្សាហ៍កម្ម,កសិទេសចរណ៍និងកសិពាណិជ្ជករជាជ្រុងមួយនិងជាយុទ្ធសាស្ត្រ ក្នុងការលើកទឹកចិត្តដល់កសិករ  ហើយស្ថាប័នជុំនាញនិងរៀបចំសហគមន៍ម្នាស់ផ្អែមដូចទឹកឃ្មុំនេះ ចំពោះម្នាស់នៅខេត្តស្ទឹងត្រែងយើងកំពុងរៀបចំសហគមន៍ ដើម្បីប្រជាជនបានរៀនសូត្រ ហើយគាត់និងយកចំណោះដឹងទាំងនេះពង្រីកទៅតាមគ្រួសារ។

      លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់បន្ថែមថា នេះជាការបោះជំហានថ្មីមួយទៀត ដែលធ្វើឲ្យកសិករមានឱកាសពង្រីកការដាំ ដុះឲ្យបានច្រើន ហើយមន្ទីរនឹងខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យម្នាស់ទឹកឃ្មុំនេះ បានក្លាយជាកសិផលមានទីផ្សារល្អ នេះក្នុងទិសដៅមួយជំរុញឲ្យការផលិតម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែង ដែលមានកេរ្ត៍ឈ្មោះល្បី ល្បាញមកហើយនេះឲ្យកាន់តែមានច្រើនឡើងថែម ទៀត ជាពិសេសសម្របសម្រួលគៀងគរឲ្យមានទីផ្សារពីខាងក្រៅ ដើម្បីចូលមកជួយប្រមូលទិញផលិតផលម្នាស់ ដែលកសិករនៅខេត្តស្ទឹងត្រែងផលិតបាន។

       លោក សាយ ករុណា កសិករដាំម្នាស់ទឹកឃ្មុំនៅភូមិអូរឬស្សីកណ្តាល បានបញ្ជាក់ថា នៅចុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤ ខាងមុខនេះ លោកមានបំណងដាំម្នាស់ឲ្យបាន ១លាន២សែនដើម នៅលើផ្ទៃដីចម្ការទំហំ ១៥ ហិកតា។

      លោកថា កន្លងមកម្នាស់ដែលដាំបាន ក្រៅពីលក់ផ្លៃនៅក្នុងស្រុក លោកបាន កែច្នៃទឹកម្នាស់ឲ្យទៅជាស្រាផលិតចេញពីផ្លែម្នាស់ ដើម្បីតម្រូវតាមការលក់នៅក្នុងស្រុកផង និងមានការបញ្ជាទិញពីភាគីចិនផង។ រីឯការងារទំនាក់ទំនងនាំចេញជាមួយភាគីខាងចិន បានបញ្ជាក់ដែរថា គាត់កំពុងតែស្វះស្វែងបន្តធ្វើបទបង្ហាញ នៅស្រុកចិន ហើយនៅពេលណាមានដំណឹងល្អ និងចុះកិច្ចព្រមព្រៀងមួយកំណត់ការ នាំចេញនៅថ្ងៃណាមួយច្បាស់លាស់ មានចំនួនប៉ុន្មាន ហើយបច្ចុប្បន្ននេះនិងព្យាយាមមួយមុខទៀតគឺបាននាំយកស្រារបស់ម្នាស់ ទៅធ្វើការតាំងពិពរណ៌នៅប្រទេសចិនផ្ទាល់  ហើយបន្ទាប់ពីបានលទ្ធផលយ៉ាងណានិងចុះធ្វើការកុងត្រាផ្ទាល់។

       សូមបញ្ជាក់ថា ម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូកខេត្តស្ទឹង ត្រែង ត្រូវបានក្រុមហ៊ុនមួយមកពីប្រទេសចិន បានមកចុះអនុសារណៈនៃការយោគយល់ (ហៅថាMOU ) រួច ហើយនឹងនាំផ្លែម្នាស់និងស្រាម្នាស់ទឹកឃ្មុំជាភេសជ្ជៈ ទៅ កាន់ទីផ្សារប្រទេសចិន ដោយសារតែម្នាស់ជាផលិតផល មានរស់ជាតិឆ្ងាញ់ផ្លែក ដែលកើតចេញពីដំណាំកសិកម្ម ផលិតដោយកសិករក្នុងប្រទេសកម្ពុជា៕

ដោយ៖ សហការី


ចែករំលែក៖