ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ដូចខាងក្រោម ៖ 

១- ករណី ថាច់ សេដ្ឋា មិនមែនតែរឿងតែមួយទេ = ជាក់ស្តែងមានបញ្ហាជាច្រើនដែលគួបផ្សំគ្នាទើបតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ។

២- ដើម្បីដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី = ទាមទារឲ្យមានការរៀបចំឲ្យមានរបៀបរបបត្រឹមត្រូវ មិនអាចរក្សាទុកឲ្យមានអំពើអនាធិបតេយ្យទេ។

៣- ពីមុនពួកប្រឆាំងថាកូនចៅគណបក្សប្រជាជនកម្ពុជាល្ងង់រៀនបានតិចមានសញ្ញាប័ត្រទាប = ឥឡូវឈាមថ្មីសុទ្ធតែបានរៀនខ្ពស់ មានសញ្ញាប័ត្រធំបែរជាពួកប្រឆាំងថាខិតខំឲ្យរៀនបានសញ្ញាប័ត្រខ្ពស់ដើម្បីត្រៀមធ្វើជាមេដឹកនាំប្រទេស។

៤- ក្នុងការចងសម្ព័ន្ធភាពជាមួយគ្នា = គណបក្សនយោបាយសុទ្ធតែមានសិទ្ធិនយោបាយដូចគ្នា មិនមែនចងជាមួយបក្សប្រឆាំងថាដើម្បីប្រជាធិបតេយ្យតែបើចងជាមួយគណបក្សកាន់អំណាចថាដើម្បីបំបែកបំបាក់បក្សប្រឆាំងទេ?

៥- ការរៀបចំធ្វើការប្រគំតន្ត្រីគឺជាសិទ្ធិអ្នកធ្វើ = បើនរណាមិនពេញចិត្តកុំទៅទស្សនាទៅគឺជាសិទ្ធិរបស់អ្នកមិនទៅទស្សនា?

៦- ការនិយាយរិះគន់លោក ព្រាប សុវត្ថិ = គឺរំលោភសិទ្ធិលោក ព្រាប សុវត្ថិ។

៧- មិនថាតែជនជាតិណាឲ្យពិតប្រាកដទេ = បើជនណាប្រព្រឹត្តបទល្មើស សមត្ថកិច្ចនឹងមានវិធានការណ៍ច្បាប់មិនលើកលែងជនជាតិណាមួយទេ?

៨- ក្នុងការបណ្តុះបណ្តាលធនធានមនុស្សតាមសាលា = ក្រសួងអប់រំមានកម្មវិធីសិក្សារឲ្យសិស្សនិស្សិតសិក្សារៀនសូត្រ។

៩- ការសិក្សាប្រឡងជាប់ឬធ្លាក់អាស្រ័យលើសមត្ថភាពផ្ទាល់ខ្លួនម្នាក់ៗ = ចំណែកតំណែងនាយករដ្ឋមន្ត្រីអត់មានថ្នាក់ប្រឡងទេគឺអាស្រ័យលើការគាំទ្ររបស់គណបក្សនយោបាយសាម៉ីនិងឆន្ទៈប្រជាជនភាគច្រើននៅក្នុងប្រទេសតាមរយៈការបោះឆ្នោត ។

១០- ដើម្បីទាក់ទាញវិនិយោគបរទេសរាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍ខិតខំរិះរកវិធានការណ៍បន្ទាបថ្លៃដើម ថ្លៃអគ្គិសនី ថ្លៃសេវាផ្សេងៗឲ្យទាបជាងឬធៀបនឹងបណ្តាប្រទេសជិតខាងនិងក្នុងតំបន់ = ដែលបញ្ហាទាំងនោះកំពុងត្រូវបានគិតគូនិងដោះស្រាយ ៕

ដោយ ៖ សហការី


ចែករំលែក៖