ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចម៉ូតូ០១គ្រឿង

ចែករំលែក៖

    ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧និង១៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ពីបទលួច(លួចម៉ូតូ១គ្រឿង) ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ២៥១ ក្រុមទី៤៨ ភូមិ១៥ សង្កាត់បឹងសាឡាង  ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៩០A ផ្លូវលេខ ២០៤ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង៣០នាទី។

    ជនសង្ស័យ ឈ្មោះ ម៉ម  ប៊ុនរិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកសាច់គោ ស្នាក់នៅបណ្ដោះអាសន្នជាមួយថៅកែផ្ទះលេខ៩០A ផ្លូវលេខ២០៤ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម) ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាកHonda Wave 110 ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1BO-5355 មានលេខតួ: 603752 និងលេខម៉ាស៊ីន: 3903752 (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយកនៅថ្ងៃកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

    ជនរងគ្រោះឈ្មោះ អ៉ឹម ស៊ុន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៩០A ផ្លូវលេខ២០៤ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    បច្ចប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖