ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្ស ០៣នាក់បន្តស្លាប់តាមដងផ្លូវ​ និងរបួសធ្ងន់ស្រាល ២២នាក់

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ​ បណ្តាលឱ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ២២នាក់ (ស្រី ០៥នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ០៥នាក់) ។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០នាក់), របួសធ្ងន់ ១៣នាក់(ស្រី ០២នាក់),  និងរបួសស្រាល ០៩នាក់ (ស្រី ០៣នាក់)  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១២លើក (យប់ ០៤លើក), រួមមាន ៖ កត្តាល្បឿន ០៨លើក (ស្លាប់ ០១នាក់), មិនគោរពសិទ្ធ ០១លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០២លើក(ស្លាប់ ០១នាក់)និង ប្រជែងគ្រោះថ្នាក់ ០១លើក។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរព​ច្បាប់​ចរាចរ​ដេីម្បី​ការពារ​ជីវិត​របស់​លោក​អ្នក​និងក្រុមគ្រួសារ​ ព្រមទាំង​ជីវិត​អ្នក​ដទៃ​ផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖