ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា, តបតាមការអញ្ជើញរបស់ ព្រះអម្ចាស់ សាល់ម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ី អាល់ សាអ៊ូដ (Salman bin Abdulariz A Saud) អ្នកថែរក្សាព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធិទាំងពីរ និងជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ (ជីស៊ីស៊ី) នៅរាជធានីរីយ៉ាដ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
១. កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ
កិច្ចប្រជុំកំពូលលើកដំបូងជាប្រវត្តិសាស្ត្ររវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃតំបន់ទាំងពីរ បានពិនិត្យ ឡើងវិញ និងកំណត់នូវទិសដៅអនាគត នៃទំនាក់ទំនងរវាងអាស៊ាននិងជីស៊ីស៊ី ព្រមទាំងបានធ្វើការផ្លាស់ប្តូរ យោបល់ស្ដីពីបញ្ហាតំបន់និងអន្តរជាតិ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមរួម ក៏ដូចជា ចាប់យកនូវកាលានុវត្តភាពថ្មីៗ។ ថ្នាក់ដឹកនាំបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ាន-កុ្រម ប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រទីក្រុងវីយ៉ា ព្រមទាំងបានកត់សម្គាល់នូវក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ឆ្នាំ២០២៤-២០២៨)។
សម្ដេចធិបតី បានគូសបញ្ជាក់ពីតួនាទីស្នូលនៃពាណិជ្ជកម្ម និងការវិនិយោគ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព តាមរយៈការបន្តការគាំទ្រចំពោះពាណិជ្ជកម្មសេរី និងបើកចំហ ការជំរុញការវិនិយោគ និងការបង្កើតឱ្យមានបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការធ្វើធុរកិច្ចរវាង វិស័យឯកជននៃតំបន់ទាំងពីរ។ ស្របទៅនឹងនិន្នាការសេដ្ឋកិច្ចសតវត្សរ៍ទី២១ និងការឆ្លើយតបទៅនឹងភាព មិនប្រាកដប្រជាសកល សម្ដេចធិបតី បានលើកទឹកចិត្តអាស៊ាន និងជីស៊ីស៊ី ស្វែងរកប្រភពកំណើនថ្មីៗ នៅ ក្នុងវិស័យគន្លឹះមួយចំនួន រួមមាន ការតភ្ជាប់, សេដ្ឋកិច្ចឌីជីថល, អន្តរកាលថាមពលបៃតង, ហិរញ្ញវត្ថុ និង ធនាគារ, ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់, បញ្ញាសិប្បនិម្មិត និង នវានុវត្តន៍ជាដើម។ (ណាណាចក្រកម្ពុជាប
សម្ដេចធិបតី បានលើកឡើងថាតំបន់ទាំងពីរត្រូវបានផ្សារភ្ជាប់គ្នាដោយវប្បធម៌ និងអរិយធាតុដើម យូរលង់ និងសម្បូរបែប ដែលនេះជាសក្តានុពលដ៏សម្បើម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍។ ក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងបង្កឱ្យមានបញ្ហា សន្តិសុខស្បៀង សម្ដេចធិបតី បានជំរុញឱ្យប្រទេសសមាជិកដីស៊ីស៊ី ពិនិត្យលទ្ធភាពវិនិយោគឱ្យបាន ច្រើនក្នុងវិស័យកសិកម្មនៅបណ្តាប្រទេសអាស៊ាន និងបង្កើនការផ្លាស់ប្ដូរបច្ចេកវិទ្យា, ការស្រាវជ្រាវ, ឧត្តមានុវត្តន៍ ជាពិសេស ក្នុងការអភិវឌ្ឍឧស្សាហកម្មអាហារហាឡាល់។
សម្ដេចធិបតី បានសម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃជម្លោះ និងអំពើ ហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរមួយរូប ដែលជានិស្សិតសិក្សានៅអ៊ីស្រាអែល ផងដែរ។ សម្ដេចធិបតី បានបង្ហាញពីជំនឿយ៉ាង មុតមាំថា ប្រទេសសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រមានតួនាទីសមស្របបំផុត ក្នុង ការជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ខ្ពស់បំផុត និងចាប់ផ្ដើមកិច្ចសន្ទនា ក្នុងការឈានទៅរក កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី, យុត្តិធម៌ និងយូរអង្វែង។ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធានាដល់ការបញ្ជូន ជំនួយមនុស្សធម៌ឱ្យបានពេញលេញ និងទាន់ពេលវេលា ទៅដល់ប្រជាជននៅតំបន់ហ្គាហ្សា និងការធានា សុវត្ថិភាព និងការដោះលែងចំណាប់ខ្មាំងទាំងអស់ឱ្យបានឆាប់បំផុត ស្របតាមច្បាប់មនុស្សធម៌ អន្តរជាតិ។
ថ្នាក់ដឹកនាំអាស៊ាននិងជីស៊ីស៊ី បានផ្លាស់ប្តូរទស្សនៈគ្នាស្ដីពីការវិវឌ្ឍថ្មីៗ និងបញ្ជាក់អំពីសារៈសំខាន់ នៃការរក្សានូវមជ្ឈភាពអាស៊ាន ក្នុងដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងកិច្ចសហការលើ គំនិតផ្ដួចផ្ដើមទាំងឡាយ ដើម្បីគាំទ្រនិងរួមចំណែកដល់សមាហរណកម្មអាស៊ាន និងដំណើរការន កសាងសហគមន៍អាស៊ាន។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំអាស៊ាន និងជីស៊ីស៊ី បានឯកភាពគ្នាលើការ រៀបចំកិច្ចប្រជុំកំពូលរវាងតំបន់ទាំងពីររៀងរាល់ ២ ឆ្នាំម្តង និងទន្ទឹងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលបន្ទាប់ នៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២៥។
២. កិច្ចប្រជុំទ្វេភាគី
នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ សម្ដេចធិបតី បានជួបប្រជុំទ្វេភាគីដោយឡែកពីគ្នាប្រកបដោយលទ្ធផលជាផ្លែផ្កា ជាមួយ (១)ព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ី អាល់សូដ(Mohammed bin Salman bin Abdulaziz Al Saud) ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និង(២) លោក ផាម មិញជីញ (PHAM Minh_Chin) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្ដេចធិបតីក៏បាន អនុញ្ញាតជូនលោក
អាប់ឌុលរ៉ាម៉ាន់ អាល់ម៉ាសាដ (Sultan Abdulrahman Al-Marshad)នាយក ប្រតិបត្តិនៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development) ចូលជួបសម្តែងការគួរ សមនិងពិភាក្សាការងារផងដែរ។
ជំនួបរវាងសម្ដេចធិបតី ជាមួយព្រះរាជទាយាទ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានកំណត់នូវវិស័យសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី សំដៅទៅរកការបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍ ពាណិជ្ជកម្ម, វិនិយោគ, ថាមពល និង វិស័យសក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជាតិ ទាំងពីរ។ សម្តេចធិបតី បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-អារ៉ាប៊ីសាអូឌីត ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការសម្រេចបង្កើតស្ថានឯកអគ្គរាជ ទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅរាជធានីភ្នំពេញ និងបានស្នើឱ្យភាគីទាំងពីរពិចារណារៀបចំចរចាកិច្ច ព្រមព្រៀងនានា ជាពិសេស កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លង ដែនការទូត និងលិខិតឆ្លងដែនផ្លូវការ។ នាយករដ្ឋមន្ត្រីទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមក្នុង ការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើតយន្តការ ពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលមួយចំនួន ដូចជាវិស័យពាណិជ្ជកម្ម, វិនិយោគ, និងវិស័យផ្សេងៗទៀត ដែល ជាផលប្រយោជន៍រួម។ សម្ដេចធិបតីបានអញ្ជើញ ព្រះរាជទាយាទមកបំពេញទស្សនកិច្ចនៅព្រះរាជា ណាចក្រកម្ពុជានាពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតប ព្រះរាជទាយាទបានទទួលយក នូវការអញ្ជើញនេះដោយក្តីរីករាយ។
ក្នុងឱកាសជួបសម្តែងការគួរសម លោក អាប់ឌុលរ៉ាម៉ាន់ អាល់ម៉ាសាដ នាយកប្រតិបត្តិនៃ មូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ បានជម្រាបពីបំណងផ្ដល់ហិរញ្ញប្បទានដល់បណ្ដាប្រទេសកំពុង អភិវឌ្ឍនានា រួមទាំងកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងវិស័យ មួយចំនួនដូចជា វិស័យអប់រំ សុខាភិបាល គមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សន្តិសុខ និង ការប្រែប្រួលអាកាសធាតុ ជាដើម។ សម្ដេចធិបតី បានស្វាគមន៍ និងគាំទ្របំណងក្នុងការផ្ដល់ ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម អាប់ឌុលរ៉ាម៉ាន់ អាល់ម៉ាសាដ មានគម្រោង មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពល និងពិភាក្សាបន្ថែមជាមួយស្ថាប័ន ពាក់ព័ន្ធរបស់កម្ពុជា។
សម្ដេចធិបតី និង លោក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សា គ្នាអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរ ដើម្បីបន្តពូនជ្រំ និងរឹតចំណងទំនាក់ ទំនងមិត្តភាពដ៏យូរអង្វែងថែមទៀត ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ច សន្ទនាកម្រិតខ្ពស់ជាប្រចាំក្នុងឱកាសកិច្ចប្រជុំសំខាន់ៗ និងទស្សនកិច្ចផ្លូវការ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា-ឡាវ-វៀតណាម សំដៅលើកកម្ពស់ថែមទៀតនូវ ការតភ្ជាប់ និងការអភិវឌ្ឍរួមលើវិស័យនានា ដូចជាពាណិជ្ជកម្ម ទេសចរណ៍ និង ឧស្សាហកម្ម។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាក់បន្ថែមទៀតថាប្រទេសវៀតណាមកំពុងរៀបចំ ត្រៀមទទួលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗ ខាងមុខនេះ៕
ដោយ ៖ សិលា