ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំពោះការបាត់បង់ឧត្តមភរិយា គឺលោកជំទាវ ជា តាំងគួយ ជាទីគោរពស្រលាញ់បំផុត!

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សារលិខិតរំលែកមរណទុក្ខ

ផ្ញើជូន ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងក្រុមគ្រួសារ ឯកឧត្តម ជាទីរាប់អាន!

ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់លោកជំទាវ ជា តាំងគួយ ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៣:៥៩នាទី ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវភរិយា ម្តាយ ជីដូន និងជីទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយ ព្រហ្មវិហារធម៌របស់ស្វាមី កូនៗ ចៅៗ និងចៅទួត ក្រុមគ្រួសារ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ជា តាំងគួយ បានទៅកាន់ឋានបរមសុខក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ និងសូមទទួលនូវសេចក្តី រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

ដោយ ៖ សហការី


ចែករំលែក៖