ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- សន្តិភាពមានតម្លៃមហាសាលរកអ្វីប្រៀបគ្មាន = នេះជាបទពិសោធន៍ដែលកម្ពុជាធ្លាប់ឆ្លងកាត់និងកំពុងមានបច្ចុប្បន្ន។

២- អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសរកមិនបាន = ខ្មែរអាចរកបានដោយខ្លួនឯងតាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោសែន។

៣- ហេតុនេះការថែរក្សាឲ្យបានសន្តិភាពយូរអង្វែង = គឺជាការចាំបាច់ដោយការពារឲ្យបានរដ្ឋធម្មនុញ្ញ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្សដែលជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

៤- ត្រូវរួមគ្នាទប់ទល់និងកម្ចាត់ចោលនយោបាយជ្រុលនិយមនិងអ្នកនយោបាយជ្រុលនិយមកុំឲ្យកើតមាននៅកម្ពុជា = ដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយនិងសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

៥- សម្ព័ន្ធភាពរវាងគណបក្ស២៧ជាមួយគណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយដ៏មានសក្តានុពលនិងឧត្តមភាពនយោបាយ = សម្រាប់ការពារឯករាជ្យអធិបតេយ្យជាតិនិងបូរណភាពទឹកដីខ្មែរឲ្យគង់វង្សស្ថិតស្ថេរយូរអង្វែងសម្រាប់កូនចៅតជំនាន់ក្រោយៗ។

៦- សម្ព័ន្ធភាពគណបក្ស២៨ = មានប្រៀបខ្លាំងលើសម្ព័ន្ធភាពគណបក្ស៥។

៧- នៅក្នុងសង្គមប្រជាធិបតេយ្យសេរី = សម្លេងភាគច្រើនដឹកនាំសង្គមជាតិទាំងមូលនិងរួមទាំងគ្របដណ្តប់លើសម្លេងភាគតិច។

៨- ការប្រឆាំងនៅក្នុងសង្គមប្រជាធិបតេយ្យសេរី = ត្រូវដើរតាមគន្លងប្រជាធិបតេយ្យ និងនីតិរដ្ឋ។

៩- ការរំលោភលទ្ធិប្រជាធិបតេយ្យ = មិនអាចទទួលបានលទ្ធផលវិជ្ជមានទេ។

១០- សន្តិភាពនៅកម្ពុជាផ្តល់បទពិសោធន៍យ៉ាងជ្រាលជ្រៅដល់ពិភពលោកទាំងមូល = បើគ្មានសន្តិភាពទេ កុំនិយាយដល់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សព្រមទាំងការអភិវឌ្ឍន៍ឲ្យសោះ ៕

ដោយ ៖ សហការី


ចែករំលែក៖