ព័ត៌មានទាន់ហេតុការណ៍៖

លួចទ្រព្យសម្បត្តិពលរដ្ឋបានសម្រេច​ ត្រូវជនរងគ្រោះប្ដឹងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ ឃាត់ខ្លួន០២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣​ បានឱ្យដឹងនារសៀលថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ​២០២៣នេះថា​ មានជនសង្ស័យ០២នាក់​ ក្នុងចំណោមបក្ខពួក០៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍​ ធ្វេីការឃាត់ខ្លួន​ករណីអំពើលួច (យកទ្រព្យសម្បត្តិ)​ ដែលប្រព្រឹត្ត​នៅវេលាម៉ោង២២.៣០នាទី​ ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ​២០២៣ នៅចំណុច ផ្ទះលេខ១៥៥B ផ្លូវបេតុង  ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

  នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី០៣​ បានបញ្ចាក់ថា​ ជនសង្ស័យ០២នាក់​ ដែលឃាត់ខ្លួនបានរួមមាន​ ៖​ ទី១ឈ្មោះ ពូក សុភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)​ និងទី២​ ឈ្មោះ ជា ចាន់នី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)​។ ចំណែកជនរងគ្រោះឈ្មោះ ឡុង សាវ៉ាត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ​ ។ 

    ក្នុងនោះមានសម្ភារៈបាត់បង់ ឬខូចខាត :

– ម៉ាសុីនបោកខោអាវ១ ; ចង្រ្កានហ្គាស់តូចចំនួន១០ ; ចង្រ្កានហ្គាស់ធំ១ ; សោរសម្រាប់ជួសជុលរថយន្ត១បេ និងរទេះតូចចំនួន២។​ និងវត្ថុតាងបន្សល់​ ៖ធុងទឹកកកធំ១ ពណ៌ខៀវ (ប្រគល់ឱ្យជនរងគ្រោះវិញ)។ 

    គួរបញ្ជាក់ថា​ កាលពីថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ​២០២៣ វេលាម៉ោង ២២ម៉០០នាទី ជនរងគ្រោះឈ្មោះ ឡុង សាវ៉ាត បានចាក់សោរទ្វាផ្ទះរួចក៏ឡើងទៅសំរាកនៅជាន់ឡៅតឿ ដោយទុកសម្ភារៈខាងលើ នៅក្នុងបរិវេណផ្ទះ លុះដល់ម៉ោងកេីតហេតុ២២:៣០នាទី ក៏មានជនសង្ស័យចំនួន៣នាក់ខាងលេី បានផ្លោះរបងចូលលួចយកសម្ភារៈខាងលេីហេីយគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ។ 

      ក្រោយពីបានទទួលពាក្យប្តឹងហេីយ សមត្តកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានចុះទៅកន្លែងកេីតហេតុ ឆែកកាមមេរ៉ាសុវត្ថិភាពមើល ក៏កំណត់មុខសញ្ញាបាន លុះដល់វេលាម៉ោង១៧:៣០នាទី ថ្ងៃទី២៤ ខែឆ្នាំដដែល សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ល្បាតក្នុងភូមិសាស្ត្រក៏ឃើញជនសង្ស័យម្នាក់ឈ្មោះ ពូក សុភ័ណ្ឌ នៅតាមផ្លួវលំ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ក៏ឃាត់យកមកសាកសួរ រួចហេីយក៏បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ជា ចាន់នី យកមកសាកសួរបន្តទៀត​ ចំណែកជនសង្ស័យឈ្មោះ ខា គេចខ្លួនបាត់​ ។      

    បច្ចប្បន្ននេះ​ ​ជនសង្ស័យ​ទាំងពីរនាក់ខាងលេី​ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ចាត់ការបន្តតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖