ភ្នំពេញ ៖ ដោយសង្កេតឃើញថា ស្ថានភាពហក់ឡើងនៃគ្រោះទឹកជំនន់ដែលកំពុងយាយីនៅតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. តាមមូលដ្ឋាន បានចូលរួមសហការជាមួយអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជាជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុុវត្ថិភាព រួមទាំងឧបត្ថម្ភនូវសម្ភារៈ ស្បឿនចាំបាច់មួយចំនួនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ នេះជាលើកឡើងរបស់ សហភាព សហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
(សសយក) សូមថ្លែងអំណរគុណដល់សមាជិក សមាជិកា ដែលតែងតែរួមចំណែកក្នុងការដោះស្រាយ សម្របសម្រួល និងសម្រាលទុក្ខប្រជាពលរដ្ឋយើងពេលដែលពួកគាត់ស្ថិតក្នុងស្ថានភាពលំបាក។ ការចេះជួយគ្នាក្នុងគ្រាលំបាក បានសរបញ្ជាក់ពីស្មារតី និងឆន្ទៈនៃសាមគ្គីភាព និងការស្រលាញ់រាប់អានគ្នា ក្នុងនាមជាក្រុមគ្រួសារខ្មែរតែមួយ។ សូមថ្នាក់ដឹកនាំ សមាជិកា សមាជិកា បន្តចូលរួមតាមលទ្ធភាពដែលអាចធ្វើបាន សំដៅធ្វើយ៉ាងណាការកាត់បន្ថយការខូចខាត បញ្ចៀសឲ្យបាននូវផលប៉ះពាល់ធ្ងន់ធ្ងរណាមួយដល់បងប្អូនតាមមូលដ្ឋានដែលរងគ្រោះ ។ #សសយក #ចេះជួយគ្នាក្នុងគ្រាលំបាក🇰🇭៕
ដោយ ៖ សិលា