ព័ត៌មានទាន់ហេតុការណ៍៖

Man City បំបាក់ Young Boys ដល់ទឹកដីបន្តឈរលេខ១ក្នុងពូល G នៅChampions League

ចែករំលែក៖

ក្រុមការពារតំណែងជើងឯកមេឃខៀវ Manchester City បាន​រក្សា​កំណត់ត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​​លើ​ក្រុម Young Boys ក្នុងលទ្ធផល៣ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ តុលា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធ Erling Haaland ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងតង់ទីពីរ ដែលជាគ្រាប់ដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌ Champions League ក្នុង៦ប្រកួតដំបូងដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់មកការខិតខំប្រឹងប្រែងយ៉ាងល្អ។ ក្រុមម្ចាស់ជើងឯក Man City បានគ្រប់គ្រងដំណើរការ និងនាំមុខនៅនាទីទី៤៨ដោយកីឡាករ Manuel Akanji។

ម្ចាស់​ផ្ទះ​ស្វីស Young Boys ​បាន​រក១គ្រាប់តាមស្មើវិញភ្លាមៗនៅនាទីទី៥២ ដោយកីឡាករ Meschack Elia។ ប៉ុន្តែការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៦៧របស់ Haaland បានធ្វើឲ្យក្រុមភ្ញៀវ Man City នាំមុខនៅក្នុងរយៈពេល៥នាទីទៀតប៉ុណ្ណោះ ហើយនៅនាទីទី៨៦ ខ្សែប្រយុទ្ធឆ្នើមរូបនេះបន្តរកបាន១គ្រាប់ទៀតធ្វើឲ្យ Man City នៅតែឈរនៅលើកំពូលតារាងនៃពូល G ជាមួយនឹង៩ពិន្ទុពី៣ប្រកួត។

ខ្សែការពារ Rico Lewis របស់ Man City បាននិយាយថា “នោះហើយជារបៀបដែលយើងត្រូវការ ប្រសិនបើអ្នកមិនចាប់យកឱកាសឱ្យពួកគេទេ វាអាចជាការលំបាក។ នៅទីបញ្ចប់ខ្សែប្រយុទ្ធបានឆ្លៀតឱកាសរបស់ពួកគេ ហើយយើងបានឈ្នះការប្រកួតនេះ”។

ក្រុមរបស់លោក Pep Guardiola ឥឡូវនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួត Champions League ១៦លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ១០ និងស្មើ៦ដោយមានតែ Manchester United ធ្វើបានចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០០៩ប៉ុណ្ណោះដែលធ្វើបានយូរដោយមិនចាញ់ក្នុងចំណោមក្រុមអង់គ្លេសក្នុងការប្រកួតនេះ។

បរាជ័យនេះធ្វើឲ្យក្រុម Young Boys មិនទាន់ស្គាល់ការឈ្នះនៅឡើទេក្នុង៣ប្រកួតនៅ Champions League ដោយត្រូវប៉ះក្រុមម្ចាស់ Man City វិញនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ ដែលកាន់តែអាចនឹងពិបាកស្វែងរកជ័យជម្នះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖