ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តកូរ៉េរបួសធ្ងន់២នាក់

ចែករំលែក៖

    ភ្នំពេញ៖​ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េពីក្រោយ​ កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២៣​ នៅចំណុចមុខខ្លោងទ្វារវត្តព្រៃស្ពឺ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរចេញពីផ្លូវបេតុងច្រកខ្លោងទ្វារវត្តព្រៃស្ពឺ​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ផ្លូវជាតិលេខ៣ក៏បត់ស្តាំទៅជេីង តែភ្លាមនោះក៏មានម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលខភ្នំពេញ1TO -0043 បេីកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ពីត្បូងទៅជេីងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹងបោកផ្ទប់បណ្តាលឱ្យអ្នកបេីកបរម៉ូតូបាក់ជេីងម្ខាង ចំណែកអ្នកជិះខាងក្រោយរបួសត្រង់ភ្លៅខាងឆ្វេងបែកសាច់ខ្ទេច​ ហើយរថយន្តមិនបានឈប់នោះទេគឺបេីកទៅមុខបាត់ទៅ។ 

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានដឹកតាមឡំប្រឺតាទៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរ​បាលរដ្ឋបាលចោមចៅទី២រង់ចាំបងប្អូនមកទទួលយកទៅវិញ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖