ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣លោក ពុំ សុផល ជាអនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុកកំពង់លែងរួមដំណេីរដោយមន្ត្រីអនុសាខាស្រុកនាំយកអំណោយផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យរបើកដំបូល និងជញ្ជាំងចំនួនៈ ០៧ខ្នងផ្ទះ. ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះលោក ពុំ សុផល ជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅ និងធ្វើដំណើរប្រកបរបរនេសាទក្តី ពិសេសកូនតូចៗគ្រោះថ្នាក់លង់ទឹកជាយថាហេតុជាដើម ។
អំណោយដែលត្រូវចែកជូនក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២៥គីឡូក្រាម , ទឹកត្រី១យួរ , ត្រីខ ១យួរ , ទឹកសុីអុីវ១យួរ , មី១កេស , ឃីត១កញ្ចប់មាន( មុង១ ភួយ១ ក្រម៉ា១ សារុង១)និងថវិកាមួយចំនួនផងដែរ៕
ដោយ ៖ សហការី