ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទ័ពមួកខៀវកម្ពុជាចំនួន៥២រូបនឹងត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីអង្គការសហប្រជាជាតិប្រកាសដកកម្លាំងរក្សាសន្តិភាពចេញឱ្យអស់ពីប្រទេសម៉ាលីរហូតដល់ដំណាច់ឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសម៉ាលី ប្រាប់បេសបេសកកម្មអង្គការសហប្រជាជាតិ MINUSMA ចំនួន៣៥ប្រទេស ដែលក្នុងនោះរួមមានទាំងកងកម្លាំងមួកខៀវរបស់កម្ពុជាផង ត្រូវដកចេញនូវកម្លាំងរក្សាសន្តិ ភាពជាងមួយម៉ឺននាក់ចេញពីប្រទេសម៉ាលីឱ្យអស់រហូតដល់ដំណាច់ឆ្នាំនេះ។ 

កម្លាំងទ័ពមួកខៀវកម្ពុជានាំមុខចំនួន៥២រូប ដែលបានបំពេញបេសកកម្មថែរក្សាសន្តិភាអង្គការសហប្រជាជាតិ UN នៅប្រទេសម៉ាលី នឹងអញ្ជើញមកដល់មាតុប្រទេសវិញ នៅល្ងាចថ្ងៃទី២៧ ខែតុលានេះ ក្រោយពីUN ប្រកាសដកទ័ពមួកខៀវចេញពីម៉ាលី ដោយសារបញ្ហាអសន្តិសុខ សង្គ្រាមនៅទីនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នកងទ័ពមួកខៀវកម្ពុជាប្រមាណ ២៦៩នាក់ កំពុងបំពេញបេសកកម្ម ការងារវិស្វកម្មថែទាំព្រលានយន្តហោះ និង ការងារកំទេចគ្រឿងផ្ទុះនៅក្នុងប្រទេសម៉ាលី ។ កម្ពុជានាំមុខចំនួន៥២រូបបានត្រឡប់មកដល់មាតុប្រទេសមុន ហើយកងកម្លាំងមួកខៀវកម្ពុជា នៅតំបន់ផ្សេងៗទៀត នឹងត្រូវបានUN រៀបចំបញ្ជូនត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។

គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត ៩ពាន់នាក់ ចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេស៩ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់,ស៊ូដង់ខាងត្បូង,ឆាដ,អាហ្វ្រិកកណ្តាល,លីបង់,ម៉ាលី,ស៊ីរី, សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ កងរាជអាវុធហត្ថ, មន្ទីរ ពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា៕

ដោយ៖ សូរិយា


ចែករំលែក៖