ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ផ្ញើសារលិខិតក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត​ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តស្វាយរៀង ផ្ញើសារលិខិតក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងរាជសម្បត្តិ

ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តស្វាយរៀង សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចោតនាសាទរយ៉ាងក្លៀវក្លា និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជ ហឫទ័យគង់នៅជាម្លប់ដ៏សុខក្សេមក្សាន្ត និងដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕

ដោយ ៖ សហការី


ចែករំលែក៖